ការបង្កើតរដ្ឋអ៊ីស្រាអែលនៅឆ្នាំ១៩៤៨
ការបង្កើតរដ្ឋអ៊ីស្រាអែលនៅឆ្នាំ១៩៤៨
www.ponlork-library.com
នៅមុនឆ្នាំ១៩៤៨ នៅក្នុងតំបន់ដើមបូព៌ា មិនមានទេរដ្ឋអ៊ីស្រាអែល គឺមានតែទឹកដីប៉ាឡេស្ទីន។ ហេតុដូច្នេះហើយបានជាមនុស្សជាច្រើន ជាពិសេស អ្នកកាន់សាសនាអ៊ីស្លាមយល់ថា វត្តមានរបស់អ៊ីស្រាអែល នៅក្នុងតំបន់ដើមបូព៌ានេះ គឺជារឿងខុសច្បាប់ ដោយសារតែរដ្ឋអ៊ីស្រាអែលនេះត្រូវបានបង្កើតឡើងនៅលើទឹកដីរបស់ប៉ាឡេស្ទីន។ ក៏ប៉ុន្តែ ដំណើររឿងវាមានលក្ខណៈស្មុគស្មាញជាងនេះ។
តាមពិត នៅក្នុងតំបន់ដើមបូព៌ាមុនឆ្នាំ១៩៤៨ ក៏គ្មានរដ្ឋប៉ាឡេស្ទីនដែរ គឺមានតែទឹកដីមួយ ដែលគេឲ្យឈ្មោះថា "ប៉ាឡេស្ទីន" ហើយដែលត្រូវបានប្រទេសមហាអំណាចដូរដៃគ្នាកាន់កាប់ពីមួយទៅមួយ អស់រយៈពេលរាប់ពាន់ឆ្នាំ។ ទឹកដី ដែលគេឲ្យឈ្មោះថា “ប៉ាឡេស្ទីន” នេះ ក៏មានបន្ទាត់ព្រំដែនមិនស្ថិតស្ថេរច្បាស់លាស់ដែរ ដោយពេលខ្លះត្រូវគេរាប់បញ្ចូលទាំងប្រទេសមួយចំនួន ដែលនៅជុំវិញនោះ ដូចជា លីបង់ ស៊ីរី និងហ្សកដានី ជាដើម អាស្រ័យទៅតាមសម័យកាល និងអាស្រ័យទៅតាមការចាត់ចែងរបស់ប្រទេសមហាអំណាច ដែលកាន់កាប់តំបន់នេះ។
កាលពីជាង៣ពាន់ឆ្នាំមុន តំបន់ដែលគេឲ្យឈ្មោះថា “ប៉ាឡេស្ទីន” នេះ មានប្រជាជនជាច្រើនអម្បូររស់នៅ ក្នុងនោះក៏មានដែរជនជាតិជ្វីហ្វ ដែលបានបង្កើតជារដ្ឋ និងបានសាងសង់បុរីជាទីសក្ការៈមួយ គឺទីក្រុងយេរូសាឡឹម។ ក៏ប៉ុន្តែ នៅក្នុងសម័យកាលចក្រភពរ៉ូម ទីក្រុងយេរូសាឡឹមត្រូវបានទាហានរ៉ូមវាយកម្ទេចចោល ហើយជនជាតិជ្វីហ្វ ដែលហ៊ានងើបឡើងបះបោរប្រឆាំងនឹងអាជ្ញាធររ៉ូម ត្រូវបានគេបណ្តេញចេញពីទឹកដីកំណើតឲ្យបែកខ្ចាត់ខ្ចាយ ទៅរស់នៅជាសហគមន៍ជនជាតិជ្វីហ្វនៅបរទេស។ ចាប់ពីពេលនោះមក ទឹកដីអ៊ីស្រាអែលក៏លែងស្គាល់ឯករាជ្យ ដោយត្រូវប្រទេសមហាអំណាចប្តូរដៃគ្នាគ្រប់គ្រងពីមួយទៅមួយ ដោយភាគច្រើន ស្ថិតក្រោមការកាន់កាប់របស់មហាអំណាចកាន់សាសនាអ៊ីស្លាម រួមមានដូចជា ចក្រភពអារ៉ាប់ អេហ្ស៊ីប និងតួកគីក្នុងសម័យកាលចក្រភពអូតូម៉ង់។ នៅក្រោយសង្រ្គាមលោកលើកទី១ ចក្រភពអូតូម៉ង់ដែលចាញ់សង្រ្គាមត្រូវដួលរលំ។ តំបន់ដែលស្ថិតនៅចន្លោះសមុទ្រមេឌីទែរ៉ាណេ និងទន្លេយ័រដាន់ (Jordan) ពោលគឺ ទឹកដីប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែលបច្ចុប្បន្ន ក៏ត្រូវធ្លាក់ក្រោមការកាន់កាប់របស់ចក្រភពអង់គ្លេស។
នៅក្នុងអំឡុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ចលនាមួយបានរីកដុះដាលឡើង នៅក្នុងចំណោមសហគមន៍ជ្វីហ្វនៅអឺរ៉ុប ដែលមានគំនិតចង់ឲ្យជនជាតិជ្វីហ្វវិលត្រឡប់ទៅបង្កើតរដ្ឋនៅទឹកដីកំណត់របស់ខ្លួនវិញ។ ចលនានេះត្រូវបានគេឲ្យឈ្មោះថា “ស៊ីយ៉ូនិស្ត” (Sioniste)។ “ស៊ីយ៉ូន” គឺជាឈ្មោះ ដែលគេឃើញមានប្រើនៅក្នុងគម្ពីរប៊ីប ដោយសម្តៅទៅលើទីក្រុងយេរូសាឡឹម។
ចលនាអន្តោប្រវេសន៍របស់ជនជាតិជ្វីហ្វ ដែលចូលទៅតាំងទីលំនៅ នៅក្នុងទឹកដីប៉ាឡេស្ទីនក៏ចាប់ផ្តើមកើតមានឡើង ហើយនៅពេលដែលចំនួនជនជាតិជ្វីហ្វមានការកើនឡើង ភាពតានតឹងជាមួយជនជាតិអារ៉ាប់ប៉ាឡេស្ទីនក៏ចាប់ផ្តើមកើតមានឡើងដែរ ដែលបង្កជាបញ្ហាស្មុគស្មាញដល់ចក្រភពអង់គ្លេស ដែលជាអាណាព្យាបាល។ អង់គ្លេសធ្លាប់បានសន្យាជាមួយនឹងពួកអារ៉ាប់ប៉ាឡេស្ទីនថានឹងឲ្យពួកគេបង្កើតរដ្ឋឯករាជ្យ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា អង់គ្លេសក៏បានសន្យាដល់ចលនាស៊ីយ៉ូនិស្តផងដែរថានឹងឲ្យពួកគេមានទឹកដីជាមាតុភូមិមួយនៅប៉ាឡេស្ទីន។
នៅក្រោយសង្រ្គាមលោកលើកទី២ ហេតុការណ៍នៃការសម្លាប់រង្គាលជនជាតិជ្វីហ្វដោយអាល្លឺម៉ង់ណាហ្ស៊ីបានធ្វើឲ្យចលនាអន្តោប្រវេសន៍ជនជាតិជ្វីហ្វចូលទៅក្នុងទឹកដីប៉ាឡេស្ទីនបានកើតមានកាន់តែខ្លាំង ការបង្កើតរដ្ឋឲ្យពួកជ្វីហ្វនៅប៉ាឡេស្ទីនក៏ចាប់ផ្តើមទាក់ទាញនូវការគាំទ្រកាន់តែច្រើនពីសំណាក់បណ្តាប្រទេសនៅទូទាំងពិភពលោក ជាពិសេស បណ្តាប្រទេសនៅអឺរ៉ុបដែលគិតថាខ្លួនមានចំណែកទទួលខុសត្រូវ នៅក្នុងសោកនាដកម្មរបស់ពួកជ្វីហ្វ។
នៅឆ្នាំ១៩៤៧ ដោយមើលឃើញអំពីស្ថានភាពស្មុគស្មាញនៅប៉ាឡេស្ទីន អង់គ្លេសក៏បានប្រកាសបញ្ចប់អាណត្តិជាអ្នកគ្រប់គ្រងទឹកដីប៉ាឡេស្ទីន ប៉ុន្តែ មិនព្រមកំណត់ឲ្យបានច្បាស់លាស់ថា តើទឹកដីប៉ាឡេស្ទីននឹងត្រូវចាត់ចែងបង្កើតជារដ្ឋយ៉ាងដូចម្តេចនោះទេ ដោយបានរុញសំណុំរឿងនេះទៅឲ្យអង្គការសហប្រជាជាតិជាអ្នកដោះស្រាយ។
អ.ស.បក៏បានសម្រេចបង្កើតគណៈកម្មាធិការពិសេសមួយ ដែលមានសមាជិកមកពីប្រទេសចំនួន ១១ ឲ្យធ្វើការសិក្សាអំពីដំណោះស្រាយនៅប៉ាឡេស្ទីន។ នៅក្នុងគណៈកម្មាធិការនេះ មានប្រទេសខ្លះ រួមមាន អ៊ីរ៉ង់ ឥណ្ឌា និងយូហ្គោស្លាវី បានស្នើនូវគំនិតបង្កើតជារដ្ឋសហព័ន្ធប៉ាឡេស្ទីនមួយ ដោយមានរដ្ឋពីរជាសមាជិក គឺរដ្ឋមួយសម្រាប់ពួកអារ៉ាប់ និងរដ្ឋមួយទៀត សម្រាប់ពួកជ្វីហ្វ។ ក៏ប៉ុន្តែ ប្រទេសចំនួន ៧ផ្សេងទៀត (កាណាដា ឆេកូស្លូវ៉ាគី ហូឡង់ ស៊ុយអែត ក្វាតេម៉ាឡា ប៉េរូ អ៊ុយរូហ្កាយ) ស្នើឲ្យអារ៉ាប់ និងជ្វីហ្វ បង្កើតរដ្ឋពីរឯករាជ្យដាច់ពីគ្នាទាំងស្រុង។
នៅទីបំផុត គឺដំណោះស្រាយបង្កើតរដ្ឋឯករាជ្យពីរដាច់ពីគ្នា ដែលត្រូវបានមហាសន្និបាតអ.ស.បអនុម័ត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៤៧ (សេចក្តីសម្រេចលេខ ១៨១)។ នៅក្នុងសេចក្តីសម្រេចនេះ មហាសន្និបាតអ.ស.បក៏បានកំណត់ផងដែរថា ទីក្រុងយេរូសាឡឹម ដែលជាចំណុចប្រទាញប្រទង់ខ្លាំងរវាងអារ៉ាប់ និងជ្វីហ្វ នឹងមិនត្រូវបញ្ចូលទៅក្នុងរដ្ឋណាមួយនោះទេ តែត្រូវដាក់ជាតំបន់ស្ថិតក្រោមការគ្រប់គ្រងអន្តរជាតិ។ សេចក្តីសម្រេចលេខ ១៨១ ត្រូវបានប្រទេសជាសមាជិកអ.ស.ប អនុម័តដោយសំឡេងគាំទ្រលើសពី ២ភាគ៣ ក៏ប៉ុន្តែ គ្រប់បណ្តាប្រទេសអារ៉ាប់ និងប្រទេសកាន់សាសនាអ៊ីស្លាមទាំងអស់បាននាំគ្នាបោះឆ្នោតប្រឆាំង។
បណ្តាប្រទេសអារ៉ាប់បានប្រឆាំងដាច់ខាតនឹងការបង្កើតរដ្ឋអ៊ីស្រាអែល ដោយទាមទារឲ្យយកទឹកដីប៉ាឡេស្ទីនទាំងអស់បង្កើតជារដ្ឋតែមួយ សម្រាប់ពួកអារ៉ាប់។ អ៊ីស្រាអែលវិញបានទទួលស្វាគមន៍ចំពោះដំណោះស្រាយរបស់អ.ស.ប. ហើយមេដឹកនាំពួកជ្វីហ្វនៅប៉ាឡេស្ទីន គឺលោក David Ben-Gourion ក៏បានប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលជាផ្លូវការ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨។ មួយថ្ងៃក្រោយការប្រកាសបង្កើតរដ្ឋអ៊ីស្រាអែល បណ្តាប្រទេសអារ៉ាប់ ដែលនៅជុំវិញនោះ គឺរួមមាន អេហ្ស៊ីប ស៊ីរី ហ្សកដានី លីបង់ និងអ៊ីរ៉ាក់ ក៏បាននាំគ្នាលើកទ័ពបើកការវាយប្រហារលើអ៊ីស្រាអែល។
សង្រ្គាមនេះត្រូវបានគេឲ្យឈ្មោះថា សង្រ្គាមអារ៉ាប់-អ៊ីស្រាអែលលើកទី១ ហើយមានរយៈពេលជាង ៩ខែ។ ជាលទ្ធផល គឺអ៊ីស្រាអែលជាអ្នកទទួលជោគជ័យ។ រដ្ឋអ៊ីស្រាអែលត្រូវបានបណ្តាប្រទេសជាច្រើនទទួលស្គាល់ជាផ្លូវការ។ ចំណែកឯរដ្ឋប៉ាឡេស្ទីនវិញនៅតែមិនអាចបង្កើតបាន រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕

No comments