អត្ថបទទើបផ្សាយចេញ

.គម្រោងតែងសេចក្ដីប្រធានពន្យល់

 

 មុខវិជ្ជា៖ ភាសាខ្មែរ                                   

ថ្នាក់ទីៈ៩

 



.គម្រោងតែងសេចក្ដីប្រធានពន្យល់

I.សេចក្ដីផ្ដើម

Ø    លំនាំបញ្ហា៖​​​​​បំផុសគំនិតទូទៅដែលទាក់ទងនឹងប្រធាន។

Ø    ចំណូលបញ្ហា

-ហេតុដូចនេះហើយ ទើបមានទស្សនៈ/មតិ មួយបានលើកឡើងថា”................”។

-ដូចនេះហើយ ទើបមានពំនោលមួយពោលថា”............................................”។

-ដោយយល់ឃើញដូចនេះហើយ ទើបមានទស្សនមួយបានលើកឡើងថា”..........”។

-សមដូចទស្សនមួយ បានលើកឡើងថា”........................”។

Ø     ចំណោទបញ្ហា

-តើទស្សនខាងលើមានអត្ថន័យ និងខ្លឹមសារបែបណា?

-តើប្រធានខាងលើមានអត្ថន័យដូចម្ដេចខ្លះ?

-តើពំនោលខាងលើមានខ្លឹមសារយ៉ាងណា?

II.តួសេចក្ដី

ឃ្លាភ្ជាប់សេចក្ដី៖ ដើម្បីភ្ជាប់ទំនាក់ទំនងពីសេចក្ដីផ្ដើមមកកាន់តួសេចក្ដី យើងត្រូវប្រើឃ្លាភ្ជាប់សេចក្ដី   

              ជាការ  ចាំបាច់ដូចជា៖

-ដើម្បីងាយស្រួលក្នុងការបកស្រាយ នូវទស្សនៈរបស់ប្រធានខាងលើឱ្យបានក្បោះក្បាយ យើងត្រូវយល់ន័យ         នៃពាក្យ “............”និង “...........”ជាមុនសិន។

-ដើម្បីជាជំនួយដល់ការដោះស្រាយបញ្ហាខាងលើឲ្យបានអស់សេចក្តី ជាដំបូងយើងគប្បី​ស្គាល់ពាក្យគន្លឹះមួយចំនួនជាមុនសិន។

-មុននឹងអត្ថាធិប្បាយពំនោលខាងលើឲ្យបានស៊ីជម្រៅ យើងគប្បីយល់នូវឃ្លា "......" ជាមុនសិន។

Ø          ពន្យល់ពាក្យគន្លឹះ៖ ជាការពន្យល់នូវពាក្យទាំងឡាយណាដែលបង្កប់ន័យក្នុងប្រធានបទ។

-ពាក្យ”........”បានសេចក្ដីថា................។

-ចំណែកឯ”.............”មានន័យថា.........។

ចំណែកឯ”....”សំដៅទៅលើ.................។

រឺឯ...................គឺជា.........................។

Ø         ពន្យល់ន័យប្រធាន៖ លាតត្រដាងគំនិតរបស់ប្រធានឱ្យគេយល់។ ត្រូវយកពន្យល់ពាក្យដែលបានពន្យល់ខាងលើមកច្របាច់អត្ថន័យ ហើយកែរសម្រួលឱ្យមានន័យស្ដាប់បាន។

-ដូចនេះ ទស្សនៈប្រធានខាងលើមានន័យថា................។

-ដូច្នេះ ប្រធានខាងលើចង់បង្ហាញឱ្យឃើញថា................។

Ø          បកស្រាយប្រធាន៖ បកស្រាយនូវគំនិតសំខាន់នីមួយៗឲ្យបានច្បាស់លាស់ ហើយលើកឧទារណ៍មក

បញ្ជាក់ឱ្យបានស៊ីជម្រៅ និងក្បោះក្បាយ។

          ជាការពិតណាស់..........................................

 -គំនិតសំខាន់ទី១        បកស្រាយ និង ឧទាហរណ៍

-គំនិតសំខាន់ទី២         (សង្គម+ប្រវត្តិសាស្ត្រ+អក្សរសិល្បិ៍)

-គំនិតសំខាន់ទី៣

 

សរុបខ្លឹមសារ៖ សរុបខ្លឹមសាររបស់គំនិតដែលបានរៀបរាប់(ពុំចាំបាច់បកស្រាយបន្ថែមឡើយ)។

-សរុបសេចក្ដីមក............................។

-ជារួមមក......................................។

-សរុបមក......................................។

III.សេចក្ដីបញ្ចប់

Ø     វាយតម្លៃប្រធាន៖ វាយតម្លៃទៅលើប្រធានឬទស្សនៈរបស់ប្រធានដែលមានបំណងអប់រំយើងយ៉ាងដូចម្ដេចខ្លះនោះ។

-ឆ្លងតាមបកស្រាយខាងលើរួចមក យើងឃើញថា....................។

-សរុបសេចក្ដីមក យើងអាចវាយតម្លៃបានថា.............................។

-ផ្អែកលើការបកស្រាយនូវទស្សនៈប្រធានខាងលើរួចមក យើងអាចសន្និដ្ឋានបានថា.............។

Ø    មតិផ្ទាល់ខ្លួន៖ សរសេរអំពីការប្ដេជ្ញាចិត្ត ឬលើកឡើងពីអ្វីមួយតាមគំនិតរបស់យើង ដែលយើងគិតថា វាត្រឹមត្រូវ និងល្អ ។

-ដូចនេះ/ដូច្នេះ ក្នុងនាមយើងជា........................ត្រូវ..............................។

​២.ប្លង់សរសេរសំណេរតែងសេចក្ដីបែបពន្យល់

(សុភាសិត បុព្វបុរស ភាពស្មោះត្រង់ ស្នាដៃអក្សរសិល្ប៍..)...............................................

................................................។...................................................................

...............។អាស្រ័យហេតុនេះហើយ ទើបមានទស្សនៈមួយលើកឡើងថា”...........”។

          តើទស្សនៈខាងលើមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ?

          មុននឹងបកស្រាយទស្សនៈខាងលើឱ្យបានក្បោះក្បាយ យើងគប្បីយល់ន័យនៃពាក្យគន្លឹះជាមុនសិន។

 ពាក្យ.....គឺ.....................។រឺពាក្យ......ជា...........................................។ឯពាក្យ.......សំដៅ   ដល់........................។ រឺឯពាក្យ.........ផ្ដោតលើ............................។ចំពោះពាក្យ..........បាន   សេចក្ដីថា....................។

តាមអត្ថន័យនៃពាក្យប្រធានខាងលើមានន័យថា......................................................................។

          ជាការពិតណាស់......................................................................................................។

..............................................................យ៉ាងណាមិញ.......................................................។

ម៉្យាងទៀត........................................................។មួយវិញទៀត................................................

....................................................................។ចំណែកឯ........................................................

...................................។ក្នុងករណីនេះ...................................................................................

........................................................................​...........................................................................................................................។ជាពិសេស...................................................................

          សរុបសេចក្ដីមក..........................................................................................................

.....................................................................................................................។

ឆ្លងតាមការបកស្រាយ ប្រធានខាងលើមានអត្ថន័យជ្រាលជ្រៅ ព្រោះបានអប់រំ ឬផ្ដល់ជាគតិពិចារណា...........................................................................................................................................................................................................................................។ក្នុងនាមយើងជា............................................................................................................................................

...........................................................................................................................។

 

៣.  អនុវត្ត

ប្រធានពន្យល់បែបសុភាសិត

ប្រធាន៖ “វិជ្ជាជាអាហារ ប្រាជ្ញាជាអាវុធ”។

ឧទាហរណ៍៖ រឿងធនញ្ជ័យ រឿងកុលាបប៉ៃលិន និង បញ្ហាក្នុងសង្គម។

 

 

 

 

 

 

 

 

 

 

 

 

 

 

No comments