កំណើតនាមករណ៍ឬករណនាម និងនាមការក៍ឬការកនាម
កំណើតនាមករណ៍ឬករណនាម និងនាមការក៍ឬការកនាម
នាមករណ៍មានកំណើតមកពី កិរិយាសព្ទ និងគុណនាម។
នាមករណ៍ឬករណនាម ជានាមសម្រាប់សម្ដែងសភាពឬសកម្ម។
នាមករណ៍មានកំណើតមកពីកិរិយាសព្ទមានដូចខាងក្រោម៖
កក>កំណក កើន>កំណើត
ធ្វើ>ទង្វើ គោរព>ការគោរព
ជោរ>ជំនោរ សង្កេត>ការសង្កេត
កត់>កំណត់ អធិប្បាយ>ការអធិប្បាយ
លះ>ល្បះ បដិវត្ត>ការបដិវត្ត
នាមករណ៍មានកំណើតមកពីគុណនាមមានដូចខាងក្រោម៖
កាច>កំណាច សុខ>សេចក្ដី
ខ្ពស់> កម្ពស់ ចម្រើន>សេចក្ដីចម្រើន
នាមការក៍មានកំណើតមកពី កិរិយាសព្ទដូចខាងក្រោម៖
យាម>អ្នកយាម ចាំ>ឆ្មាំ
ពោល>អ្នកពោល ដើរ>ថ្មើរ
ទិទៀន>អ្នកទិទៀន ជួញ>ឈ្មួញ
នាមការក៍មានកំណើតមកពីគុណនាម មានដូចខាងក្រោម៖
ល្អ>អ្នកល្អ អាក្រក់>អ្នកអាក្រក់
កណ្ដាល>អ្នកកណ្ដាល តូច>អ្នកតូច
នាមការក៍មានកំណើតមកពី នាមមានដូចខាងក្រោម៖
ក្រុង
>អ្នកក្រុង ភូមិ>អ្នកភូមិ
ស្រុក>អ្នកស្រុក ព្រៃ>អ្នកព្រៃ
លំហាត់
ចូរធ្វើកម្លាយពាក្យខាងក្រោមឱ្យទៅជានាមករណ៍
កាន់>………………………………………………………………………………………………………
សើម>………………………………………………………………………………………………………
ចែក>………………………………………………………………………………………………………
កាច>………………………………………………………………………………………………………
ដាំ>…………………………………………………………………………………………………………
ចូរធ្វើកម្លាយពាក្យខាងក្រោមឱ្យទៅជានាមការក៍៖
កាន់>
សើច>
ស្លូត>
ភ្នំ>
ចាញ់>
ខុស>
ទោស>………………………………………………………………………………………………………………….
ខ្លាំង>………………………………………………………………………………………………………………….
ខ្ចាត់>………………………………………………………………………………………………………………….
ចង>………………………………………………………………………………………………………………….
ច្រូត>………………………………………………………………………………………………………………….
កាច>………………………………………………………………………………………………………………….
ពោល>………………………………………………………………………………………………………………….
ផឹក>………………………………………………………………………………………………………………….
កើត>………………………………………………………………………………………………………………….
No comments