អត្ថបទទើបផ្សាយចេញ

គុណសម្បត្តិ និងគុណវិបត្តិ តួអង្គក្នុងរឿងកុលាបប៉ៃលិន

គុណសម្បត្តិ និងគុណវិបត្តិតួអង្គក្នុងរឿងកុលាបប៉ៃលិន

 

មុនចូលដល់ការវិភាគតួអង្គយើងត្រូវទៅស្គាល់តួអង្គក្នុងរឿងសិន។ តួអង្គររួមមាន៖

១/ ចៅចិត្រ  កូនរបស់តាចឺម និងជាសង្សារឃុននារី

២/ ឃុននារី  កូនក្រមុំលោកហ្លួងរតនសម្បត្តិ និងជាសង្សារបស់ចៅចិត្រ

៣/ ហ្លួងរតនសម្បត្តិ  ថៅកែត្បូងនៅប៉ៃលិន និងជាឪពុករបស់នាងឃុននារី

៤/ តាចឺម  ត្រកូលសិរីពង្ស ឪពុករបស់ចៅចិត្រ

៥/ លោកបាឡាត់  បាឡាត់ស្រុកសង្កែ

៦/ តាសុន  អ្នកបើកបររថយន្តឲ្យលោកហ្លួងរតនសម្បត្តិ

៧/ គ្រូពេទ្យស្អាត  គ្រូពេទ្យព្យាបាលជំងឺតាចឺម

៨/ ថៅកែផាន់  មិត្តលោកបាឡាត់ស្រុក ជាមេចោរ

៩/ គ្រូពេទ្យព្យាបាលជម្ងឺចៅចិត្រ

១០/ ក្រុមកម្មករ

ហើយបើយើងវិភាគពីគុណសម្បត្តិរបស់តួអង្គក្នុងរឿងនេះ មានតួអង្គខ្លះយើងមិនអាចលើកមកនិយាយបានទេ ដោយសារអ្នកនិពន្ធមិនបានបញ្ជាក់អ្វីច្រើនឡើយដូចជាតួ តាចឹម ក្រុមកម្មករ តាស៊ុនជាដើម។ ចំណែកតួអង្គខ្លះមានតែគុណសម្បត្តិ មិនមានគុណវិប្បត្តិនោះទេ ដូចជាតួអង្គ​គ្រូពេទ្យស្អាត និងពេទ្យដែលមើលជម្ងឺចៅចិត្រ ព្រោះលោកទាំងពីរមានតែចំនុចល្អ ដោយជួយព្យាបាល និងមើលថែជម្ងឺនោះឯង។ រីឯតួដទៃទៀតក្រៅពីតួអង្គឯក មានដូចជាលោក ហ្លួងរតនៈសម្បត្តិ លោកបាឡាត់ និងថៅកែផាន់ តួទាំងនេះមានទាំងគុណសម្បត្តិនិងគុណវិប្បត្តិ។ ចឹងយើងទៅសិក្សាពីតួអង្គ៖

លោកបាឡាត់ស្ទឹងសង្កែ

គុណសម្បត្តិ

  • -        គាត់មានចណេះដឹង។
  • -        មានការងារខ្ពង់ខ្ពស់ក្នុងសង្គម។
  • -        មានរូបសម្បត្តិស្អាតសង្ហារ។
  • -        មានទ្រព្យសម្បត្តិស្តុកស្តម្ភ។

គុណវិប្បត្តិ

  • -        ជាមន្ត្រីកោងកាច មានឫកពាក្រអឺតក្រទម មើលងាយមនុស្សតូចតាច។
  • -        ជាមនុស្សឈ្លើយ ប្រើពាក្យមិនពិរោះ ឥតសមជាមន្ត្រីរាជានោះឡើយ។
  • -        ជាមនុស្សកំសាក អាត្មានិយម ពេលមានឧបសគ្គរត់យករួច ខ្លួនតែម្នាក់ឯង។
  • -        ជាមនុស្សអត់តម្លៃ បញ្ញាអន់ ជជែកចាញ់ចាញ់មនុស្សមានឋានៈកម្មករតូចទាប 
  • -        ជាមនុស្សពាល ថោកទាប សេពគប់ ជាមួយចោរកំណាច ដើរព្យាបាទប្លន់គេ។
  • -        ជាមនុស្សគម្រក់ដូចសត្វតិរច្ឆាន ហ៊ានចាប់រំលោភនារីទាំងថ្ងៃដោយឥតខ្មាស់អៀន។
  • -        ជាមន្ត្រីចិត្តចោរ ឥតគិតប្រយោជន៍ជាតិ បម្រើតែប្រយោជន៍ផ្ទាល់ខ្លួន។

ហ្លួងរតនសម្បត្តិ

គុណសម្បត្តិ

  • -        ជាថៅកែមានចិត្តសណ្តោសមេត្តាអនុគ្រោះដល់កម្មករ។ 
  •  ជាមនុស្សថ្លៃថ្នូរ មិនវាយឫក ហើយកិរិយាសមរម្យជាអ្នកមានទ្រព្យសម្បត្តិ ដែលអ្នកផង ជាពិសេសអ្នកមានជីវភាពខ្សត់ខ្សោយ អាចពឹងពាក់បាន។  
  • ជាមនុស្សមានចិត្តធ្ងន់ នឹងនរ មានខន្តី មិនចេះបន្ទោសកម្មករដោយឥតហេតុផលនោះឡើយ។ជាមនុស្សម៉ឺងម៉ាត់ តែយល់សេចក្តីរាក់ជ្រៅវែងឆ្ងាយ។
  • -     ជាឪពុកមានព្រហ្មវិហារធម៌ សណ្តោសករុណា និងស្គាល់ពីចិត្តកូន ផ្តល់សេរីភាពដល់កូនក្នុងការជ្រើសរើសគូស្រករ។
  • -        ជាមនុស្សស្គាល់គុណ និងចេះសងគុណដល់អ្នកដែលបានជួយខ្លួន។

គុណវិប្បត្តិ

  • -        រាប់អានមនុស្សខុស ប៉ះចំលោកបាឡាត់ និងថៅកែពាល។
  • -        ស្រលាញ់កូនពេកធ្វើឲ្យកូនមានចរិកឆ្មើងឆ្មៃ។

ថៅកែផាន់

គុណសម្បត្តិ

-        ជាថោកែ ជាអ្នកមានមុខរបររកស៊ី មានមុខមានមាត់ក្នុងសង្គម។

គុណសម្បត្តិ

  • -        ជាបាបមិត្ត​ មានចិត្តមិនត្រង់ ប្លន់ដៃគូរជំនួញរបស់ខ្លួន
  • -        ជាមនុស្សបាតសង្គមប្រើអំពើទុតចរិត ដើម្បីរស់ ដោយមិនគិតពីអាយុជីវិតអ្នកដទៃ។
  • -        ជាមនុស្សចចកស្រោមចៀម ដែលនៅពីមុខផ្អែមល្ហែម តែខាងក្រោយខ្នងពេញដោយល្បិច

ចំពោះតួអង្គឯកជាទូទៅអ្នកនិពន្ធតែផ្តល់ចំនុចល្អច្រើនលើសលប់ជាងចំនុចមិនល្អហេតុនេះហើយបើវិភាគពីគុណវិប្បត្តិគឺមានតិចតួចណាស់ ឬពេលខ្លះរកមិនឃើញទៀតផង។ ដោយឡែកក្នុងរឿងកុលាបប៉ៃលិននេះផ្ទាល់ ក៏មិនខុសគ្នាអ្វីនោះដែរ។

នាងឃុននារី

  • គុណវិបត្តិរបស់នាងគឺ ជានារីមាននិស្ស័យឆ្មើងឆ្មៃ ព្រោះអាងជាកូនអ្នកមាន។ចំណែកគុណសម្បត្តិវិញ
  • -        នាងជានារីមានសម្រស់ស្អាតផូផង់ សាកសមជាកូនអ្នកមានទ្រព្យធន។
  • -        មានចំណេះវិជ្ជាជ្រៅជ្រះ
  • -        ចេះកែខ្លួន ក្រោយមានស្នេហាជាមួយចៅចិត្រជាដើម។

 ចៅចិត្រ

    ចំណែកឯចៅចិត្ររកគុណវិបត្តិគ្មាននោះទេមានតែគុណសម្បត្តិល្អឥតទាស់ទាំងរូបសម្បត្តិចរិយសម្បត្តិ និង វិជ្ជាសម្បត្តិ 

-        ចិត្រមានរូបសម្បត្តិ សុខភាពល្អ កម្លាំងមាំមួន ទោះបីជាចៅចិត្រស្គម ប៉ុន្តែគេមានកម្លាំងមាំមួនអាចធ្វើការងារជាកម្មករជីកត្បូង បានដូចមនុស្សដទៃទៀតបាន។

-        លើសពីនេះទៀតចិត្រមានចរិយាសម្បត្តិស្លួតបូត សុភាពរាបសារគួរឲ្យស្រឡាញ់ ចូលចិត្តរាប់អានក្រុមកម្មករ ជាពិសេសចៅហ្វាយនាយលោកហ្លួងរតនសម្បត្តិតែម្តងដែលលោកពេញចិត្តពីអាការៈរបស់ចៅចិត្រ តាំងពីថ្ងៃបានឃើញដំបូងមកម្ល៉េះ  

-        ជាងនេះទៅទៀតចៅចិត្តជាមនុស្សចេះតស៊ូព្យាយាមអត់ធន់ចំពោះការងារជាកម្មករជីកត្បូងនៅជាមួយលោកហ្លួងរតនសម្បត្តិនៅបរប៉ៃលិន 

-        ចៅចិត្រជាមនុស្សមានភាពស្មោះត្រង់ជាមួយចៅហ្វាយនាយប្រកបការងារសុចរិតទៀងត្រង់ចំពោះការងងារមិនក្លែងបន្លំចង់បានទ្រព្យរបស់ចៅហ្វាយហនាយធ្វើជាទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួនឡើយ  ជាពិសេសសេចក្តីស្មោះត្រង់របស់ចៅចិត្រ និងភាពក្លាហានហ៊ានប្រឆាំងតបតជាមួយក្រុមចោរប្លន់នៅក្នុងព្រៃ និងពួកក្រុមចោរមកប្លន់ដឹកនាំដោយលោកបាឡាត់ស្រុកកាន់តែធ្វើឲ្យឃុននារីស្រឡា្ញញ់ចៅចិត្រកាន់តែខ្លាំងឡើងៗ  

-        មិនត្រឹមតែប៉ុណ្ណោះទេចៅចិត្រចាកូន កត្តញ្ញូ ស្តាប់ដំបូន្មានរបស់តាចឺមជាឪពុកម្តាយជានិច្ច កាន់យកនូវធម៌ អត្តាហិ អត្ត​នោនាថោ មានន័យថាខ្លួនទីពឹងខ្លួន មិនដែលភ្លេចសោះឡើយ  

-        ចំពោះការរស់នៅជាមួយអ្នកដទៃចៅចិត្រមានអធ្យាស្រ័យល្អជាមួយអ្នកដទៃចេះជួយយកអសារអ្នកជិតខាងជួយបើករថយន្តជំនួយតាសុខជូនលោក ហ្លួងរតនសម្បត្តិទោះបីជាគ្រួសារមានជីវភាពក្រីក្រយ៉ាងណាក៏ដោយចិត្រតស៊ូរៀនសូត្ររហូត មានប្រកាសនីយប័ត្រ ចេះគិតគូរពិចារណាបានវែងឆ្ងាយចេះបើកបរឡានចេះជួសជុលឡាននិងចេះដឹកនាំកាន់កាប់គ្រប់គ្រងពួកកម្មករ និងកាន់កាប់បញ្ជីត្បូងបានល្អត្រឹមត្រូវថែមទៀតផង 

            សរុបរួមទៅ ការវិភាគតួអង្គទាំងនេះ គ្រាន់តែជាគំនិតមួយជួយដល់ការវិភាគរបស់មិត្តអ្នកសិក្សាប៉ុណ្ណោះ បើមានចន្លោះខ្វះខាត ឬលើសលោះត្រង់ចំនុចណាមួយនោះ សូមផ្តល់ជាមតិក្នុងComment។

 

 

No comments