អត្ថបទទើបផ្សាយចេញ

ទម្លាប់បែបណាទើបសម្គាល់ថា អ្នកចាស់ទុំជាងមុន?


ក្នុងវិស័យចិត្តវិទ្យា ភាពចាស់ទុំ គឺជាសមត្ថភាពរបស់បុគ្គលក្នុងការឆ្លើយតប ទៅនឹងបរិស្ថានជុំវិញ ដែលសមស្របនឹងបរិបថ។ ឆ្លងតាមនិយមន័យនេះ ភាពចាស់ទុំ សំដៅលើមនុស្សដែលមានសមត្ថភាព ក្នុងការសម្តែងអាកប្បកិរិយាសមស្របត្រឹមត្រូវទៅតាមបរិស្ថានជុំវិញ ឬស្ថានភាពជុំវិញ។ ការប្រព្រឹត្តដែល សមស្របនឹង កាលៈទេស ពេលវេលា ទីកន្លែង វប្បធម៌ ឬសង្គម ដែលបុគ្គលកំពង់រស់នៅ។

មួយវិញទៀតភាពចាស់ទុំសំដៅដល់ៈ

-មានសន្ដិភាពផ្លូវចិត្ត

-ចេះអត់ឱន

-បើកចិត្តទូលាយ

-មិនវាយតម្លៃលឿនពេក

-មិនប្រតិកម្មលឿន

-មិនចង់ឈ្នះចាញ់រឿងតូចតាច

ទោះយ៉ាងណាបទពិសោធន៍ក៏ជាកត្តាធ្វើអោយមនុស្សកាន់តែមានភាពរឹងមាំផ្លូវចិត្ត និងកាន់តែចាស់ទុំជាងមុន។

No comments