អត្ថបទទើបផ្សាយចេញ

ចលនាអក្សរសាស្រ្តខ្មែរ


ក្នុងអក្សររបស់ជាតិនីមួយៗ តែងតែមានចលនាពិសេសៗពីគ្នាអាស្រ័យទៅតាមពេលវេលា ដែលជំនឿ ឬការចូលចិត្តរបស់អ្នកស្រុកផ្ដេកទៅលើទ្រឹស្ដី ឬគោលគំនិតណាមួយ។ អក្សរសាស្រ្ដខ្មែរក៏មានចលនាប្លែកៗពីគ្នាដែរ ព្រោះខ្មែរជាជនជាតិមួយ មានជំនឿនិងការប្រគល់នូវគោលគំនិតលើទ្រឹស្ដីអ្វីៗដែលយល់ឃើញថាមានប្រយោជន៍សំខាន់ ឬដែលខ្លួនចូលចិត្ត។


ដើម្បីស្គាល់ច្បាស់ពីចលនាអក្សរសាស្ត្រ តើយើងត្រូវសម្គាល់បែបណាខ្លះ?








ចលនាអក្សរសាស្ត្របរទេសនិយម

នៅក្នុងចលនាអក្សរសាស្ត្របរទេសនិយមនេះ នៅក្នុងសៀវភៅលោក លី ធាមតេង បានចាត់ទុកថាជាចលនាចំលែកដែលពុំដែលឃើញមាននៅក្នុងអក្សរសស្ត្របុរាណទេ។ បានសេចក្ដីថាជាចលនាអក្សរសាស្ត្រថ្មីម៉្យាង ដែលពោលតែសេចក្ដីសប្បាយភ្លេចខ្លួន គឺសប្បាយក្នុងការរាំរែក ផឹក ស៊ី ឈ្លក់ វក់វ៉ីតាមកាមកិលេសគ្រប់យ៉ាង ហើយក្នុងនោះពុំនិយាយពីការដាស់តឿនវិញ គឺគិតធ្វើយ៉ាងណាឱ្យតែឃើញការសប្បាយនោះសប្បាយមែន គ្មានបង្ហាញគ្រោះថ្នាក់សោះ។


ឯកសាយោងៈសៀវភៅ អក្សរសាស្ត្រខ្មែរ លី ធាមតេង
ចែករំលែកដោយៈ ថោ ពន្លក






No comments