អត្ថបទទើបផ្សាយចេញ

រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា

មេរៀនសង្ខេប អំពីរដ្ឋសភា



ស្រាវជ្រាវដោយៈponlork library
I-សេចក្តីផ្តើមៈ
   ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុង ភូមិភាគអាស៊ី-អាគ្នេយ៍ មានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានភ្នំពេញជារាជធានី និងមាន រាជធានី-ខេត្ត៖ ២៥ ក្រុង-ស្រុក-ខណ្ឌ៖ ១៩៧ ឃុំ-សង្កាត់៖ ១.៦៣៣ ភូមិ៖ ១៤.១៣៩ មានប្រជាពលរដ្ឋ ១៤ លាននាក់ ។
-ភាសា និងអក្សរដែល ប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
-អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែកដាច់ពីគ្នា​ រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាច តុលាការ ។
ព្រះមហាក្សត្រ
ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី
ប្រធានព្រឹទ្ធសភានីតិកាលទី​ ៣
សម្តេច ជា ស៊ីម
ប្រធានរដ្ឋសភានីតិកាលទី ៥
សម្តេច ហេង សំរិន​
នាយករដ្ឋមន្ត្រី នីតិកាលទី ៥ នៃរដ្ឋសភា
សម្តេច ហ៊ុន សែន​​
II-ប្រវត្តិរបស់រដ្ឋសភាៈ
    ព្រះរាជាណាចក្រម្ពុជាត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជ-បញ្ញត្តិមួយ ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក ៣៩ រូប តំណាងឱ្យ ១០ ខេត្ត-ក្រុង ។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។
-ថ្ងៃទី១០ ខែមេសា ឆ្នាំ ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោមរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ។
-ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក ៣៣ រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង ។
-ខែ វិច្ឆិកា ឆ្នាំ ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាង រដ្ឋធម្មនុញ្ញដំបូង ។
-ឆ្នាំ ១៩៤៦ មានព្រះរាជក្រម ៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើត គណបក្សនយោបាយ និងឱ្យប្រើ ច្បាប់បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ) ។
-ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ៦៧ រូប មានបេសកកម្មតាក់តែង រដ្ឋធម្មនុញ្ញទី ១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ។
 ខាងក្រោមនេះ គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន 

ល.រ
        រដ្ឋសភា រយៈកាល
,ចំនួនគណបក្ស
ចំនួនអាសនៈ
កាលបរិច្ឆេទបោះឆ្នោត
សភាធម្មនុញ១៩៤៦-១៩៤៧
ពហុបក្ស
៦៧
០១-០៩-១៩៤៦
សភាធម្មនុញ1947-1951
ពហុបក្ស
៧៥
២១-១២-១៩៤៧
សភាធម្មនុញ1951-1953
ពហុបក្ស
៧៨
០៩-០៩-១៩៥១
សភាធម្មនុញ1953-1958
បក្សតែមួយ
៩១
១១-០៩-១៩៥៥
សភាធម្មនុញ1955-1962
បក្សតែមួយ
៦១
២៣-០៩-១៩៥៨
សភាធម្មនុញ1962-1966
បក្សតែមួយ
៧៧
១០-០៦- ១៩៦២
សភាធម្មនុញ1966-1972
បក្សតែមួយ
៨២
១១-០៩-១៩៦៦
សភាជាតិសាធារណរដ្ឋខ្មែរ១៩៧២-១៩៧៥
បក្សតែមួយ
១២៦
០៣-០៩-១៩៧២
០៩
សភាតំណាងប្រជាជនកម្ពុជាប្រជាធិប្បតេយ្យ(២)
បក្សតែមួយ
២៥០
២០-០៣-១៩៧៦
១០
សភាសាធារណរដ្ឋប្រជាមានិតកម្ពុជា១៩៨១-១៩៩៣
បក្សតែមួយ
១១៧
០១-០៥-១៩៨១
១១
សភាធម្មនុញ១៩៩៣
ពហុបក្ស
១២០
២៣ . ២៨-០៥-១៩៩៣
១២
រដ្ឋសភានីតិកាលទី១ ១៩៩៣-១៩៩៨
ពហុបក្ស
១២០
២៣ . ២៨-០៥-១៩៩៣
១៣
រដ្ឋសភានីតិកាលទី២ ១៩៩៨-២០០៣
ពហុបក្ស
១២២
២៦-០៧-១៩៩៨
១៤
រដ្ឋសភានីតិកាលទី ៣  ២០០៣-២០០៨
ពហុបក្ស
១២៣
២៧-០៧-២០០៣
១៥
រដ្ឋសភានីតិកាលទី ៤  ២០០៨-២០១៣
ពហុបក្ស
១២៣
២៧-០៧-២០០៨
១៦
រដ្ឋសភានីតិកាលទី ៥  ២០១៣ដល់បច្ចប្បន្ន
ពហុបក្ស
១២៣
២៨-០៧-២០១៣

 III-រដ្ឋសភាបច្ចុប្បន្នៈ
រដ្ឋសភានីតិកាលទី៥ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាមប្រព័ន្ធសមាមាត្រ មាន២៤​មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន៨ចូលរួម។ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ ប្រជាជនបានទៅ​បោះឆ្នោតចំនួន ៦.៧៣៥.២៤៤នាក់ ស្មើនឹង ៦៩,៦១%។ អាសនៈដែលទទួលបាន: គណបក្សប្រជាជនកម្ពុជា ៦៨ អាសនៈ ស្មើនឹង៥៥,២៨% គណបក្សសង្គ្រោះជាតិ ៥៥ អាសនៈ ស្មើនឹង៤៤,៧១%។ តំណាងរាស្រ្តសរុបចំនួន១២៣រូប ក្នុងនោះ​តំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង ២០,៣២%តំណាងរាស្រ្តជនជាតិភាគតិចចំនួន២រូបក្រុមស្រ្តីសមាជិករដ្ឋសភាត្រូវបានបង្កើត។
រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ តំណាងរាស្រ្ត​បានធ្វើសច្ចាប្រណិធាន នៅព្រះបរម រាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។
ស្ថាប័ននីតិប្បញ្ញត្តិ(រដ្ឋសភា)
                         (Legislative Institutions (National Assembly)
ស្ថាប័ននីតិប្បញ្ញត្តិ ជាស្ថាប័នកំពូលក្នុងមួយចំណោមអង្គការកំពូលពីទៀត ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ។ អង្គការនីតិប្បញ្ញត្តិ គឺអង្គការដែលមានអំណាចនីតិបញ្ញត្តិរួមមាន អំណាចតាក់តែងច្បាប់​ ធ្វើច្បាប់ និងអនុម័តច្បាប់។ អង្គការនិតីបញ្ញត្តិទាំងនេះរួមមាន រដុ្ឋសភា និងព្រឹទ្ធសភា។ កិច្ចព្រមព្រៀងទីក្រុប៉ារីស រវាងភាគីជម្លោះខ្មែរទាំងបួនភាគី នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ ១៩៩១ បាននាំមកនៅរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស មានឆន្ទៈពិតៗ ប្រជាពលរដ្ឋខ្មែរស្ទើរ៩០% នៃចំនួនជាង៤លាននាក់ ដែលបានទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនស្របច្បាប់ ដោយសេរី និកងយុត្តិធម៌។
តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ១៩៩៣ ក្នុងការជ្រើរើសសភាធម្មនុញ និងសភាជាតិដើម្បីឈានឆ្ពោះទៅការបង្កើតរាជរដ្ឋាភិបាល​​​​​​ប្រជាធិបតេយ្យមួយពេញលេញ។
បន្ទាប់ពីរដ្ឋធម្មនុញ្ញត្រូវបានអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូ្វបានចូលជាធរមាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញក៏ត្រូវបានរលាយបាត់ទៅវិញនៅពេល ដែលរដ្ឋសភាត្រូវបានបង្កើតឡើង។
ក.អំពីរដ្ឋសភា
(National Assembly)
រដ្ឋសភាជាស្ថាប័នកំពូល និងជាស្ថាប័ន ដែលកាន់អំណាចនិងនីតិបញ្ញត្តិ ហើយត្រូវបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
-រដ្ឋសភា អនុម័តថវិការជាតិ ផែនការរដ្ឋ ការឲ្យរដ្ឋគេខ្ចីប្រាក់ពីប្រទេសយើង  ឬការឲ្យហរដ្ឋយើងខ្ចីប្រាក់ពីគេរ ការសន្យានានាផ្នែកហិរញ្ញវត្ថុ និងការបង្កើត ការកែប្រែ ឬការលុបចោលពន្ធដារ។
-រដ្ឋសភា ឲ្យសេក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល។
-រដ្ឋសភា​ អនុម័តច្បាច់ស្ដីពីការលើកលែងទោសជាទូទៅ។
-រដ្ឋសភាអនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ។
-រដ្ឋសភា អនុម័តច្បាប់ស្ដីពីការប្រការសង្រ្គាម។
រដ្ឋសភាបោះឆ្នោតអនុម័តខាងលើនេះអាចព្រឹតទៅដោយមតិភាគច្រើន ដាច់ខាត(៥០%បូក១)នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
-រដ្ឋសភា គ្មានអំណាចតុលាការទេ ក៏ប៉ុន្តែរដ្ឋសភាអាចអនុម័តច្បាប់ ដើម្បីកំណត់អំពីសមាសភាព និងមុខងារនានា របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងមុខងារទាំងឡាយរបស់តុលាការបាន។

ក.ប្រធានរដ្ឋសភាមានមុខការដូចតទៅ៖

-ធានាការប្រព្រឹត្តទៅនៃរដ្ឋសភាឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ
-ដឹកនាំអង្គប្រជុំរបស់រដ្ឋសភា
-បើកនិងលើកពេលប្រជុំនៃរដ្ឋសភា
-ទទួលអាញ្ញត្តិច្បាប់និងសេចក្តីសម្រេចចិត្តទាំងឡាយដែលរដ្ឋសភាបានអនុម័ត
-ចាត់ចែងការពិភាក្សាហើយចុះហត្ថលេខាលើកំណត់ហេតុនៃការប្រជុំនៃរដ្ឋសភា
-ញ៉ាំងឱ្យប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
-រក្សាការពារសណ្តាប់ធ្នាប់ក្នុងរដ្ឋសភា
-តំណាងរដ្ឋសភាក្នុងការទាក់ទងជាមួយព្រះមហាក្សត្រនិងអាជ្ញាធរសាធារណៈ
-ចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា
-ការពារកិត្តិយស និងសិទ្ធិរបស់រដ្ឋសភា។
ខ.តួនាទីអនុប្រធានរដ្ឋសភា
          អនុប្រធានទាំងពីរជួយធ្វើការប្រធានទៅតាមការបែងចែកភារកិច្ចពីប្រធាន។
កាលបើប្រធានអវត្តមាន ដោយមកធ្វើការពុំបាន​ អនុប្រធានធ្វើការជំនួសប្រធានក្នុងឋានៈជាប្រធានស្តីទី តាមរយៈផ្ទេសិទ្ធិ។
          ក្នុងករណីដែលប្រធានឬអនុប្រធានរដ្ឋសភា មានធុរៈដោយមានជំងឺមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជំងឺ ឬបំពេញមុខងារ ជាប្រមុខរដ្ឋស្តីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានមួយរូបត្រូវចាត់ចែងជំនួស។
          ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភាលាលែងពីតំណែង ឬទទួលមរណមៈភាព រដ្ឋសភាត្រូវជ្រើសរើសតាំងប្រធាន ឬអនុប្រធានថ្មី។

   ​                                      គ.តួនាទីរបស់តំណាងរាស្ត្រ
តំណាងរាស្ត្រមានតួនាទីជាអ្នកផ្តូចផ្តើមធ្វើច្បាប់ អនុម័តច្បាប់ និងតាមតាន ការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។
    តំណាងរាស្រ្តមានសិទ្ធិធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើរនេះមិនអាចទទួលបានទេ បើសិនវិសោធនកម្មច្បាប់នោះ សំដៅដល់ការកាត់បន្ថយប្រាក់ចំណូល សាធារណៈឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
          អ្នកតំណាងរាស្ត្រ គ្រប់រូបអាចស្នើសុំធ្វើវិសោធនកម្ម ទៅលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់បាន។
 ឃ-ការប្រជុំរដ្ឋសភា
ការបើកប្រជុំសម័យប្រជុំរដ្ឋសភា ត្រូវធ្វើឡើងនៅរាជធានានីភ្នំពេញ នៅក្នុងសាលប្រជុំរបស់រដ្ឋសភា រដ្ឋសភាមិនអាចអនុវត្តអំណាចរបស់ខ្លួន ជាសម្ងាត់បានទេ ជាទូទៅរាល់គ្រប់សម័យប្រជុំនៃរដ្ឋសភាធ្វើឡើងជាសាធារណៈ។
        រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើរសុំពីរប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិចនៃសមាជិករដ្ឋសភា​ពីព្រះមហាក្រត្រ ឬពីនាយករដ្ឋមន្ត្រី។
        ការប្រជុំរបស់រដ្ឋសភាជាទូទៅមានពីរគឺៈ
        ការប្រជុំជាសាមញ្ញ និងជាវិសាមញ្ញ។
១-ប្រជុំជាសាមញ្ញ
រដ្ឋសភា ប្រជុំជាសមញ្ញពីរដងក្នុងមួយឆ្នាំ ក្នុងសម័យប្រជុំនីមួយៗត្រូវមានថេរៈវេលាយ៉ាងតិចបីខែ មានន័យថា រដ្ឋសភាត្រូវប្រជុំរយៈពេលបីខែ បន្ទា់មកត្រូវ សម្រាករយៈពេលបីខែ ហើយត្រូវចាប់ផ្តើមប្រជុំរយៈពេលបីខែ និងសម្រាករយៈពេលបីខែ។
២.ប្រជុំវិសាមញ្ញ
ការប្រជុំជាវិសាមញ្ញ គឺជារប្រជុំមួយ នៅចន្លោះជាប្រជុំជាសាមញ្ញដែលការប្រជុំនេះ អាចធ្វើទៅបានក្នុងករណីមានការចាំបាច់ និងជាបន្ទាន់ណាមួយទាក់ទងទៅនិងបញ្ហាសំខាន់ៗរបស់ប្រទេជាតិ។
រដ្ឋសភាអាចកោះប្រជុំវិសាមញ្ញបាន បើសិនមានសំណូមពរពីរព្រះមហាក្សត្រ ឬតាមសេចក្តីស្នើរច្បាប់របស់នាយករដ្ឋមន្រ្តី ឬមានការស្នើរសុំពីសមាជិករដ្ឋសភា ដែលមានចំនួនមួយភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ក្នុងករណីនេះ របៀបវារៈជាក់លាក់នៃសម័យប្រជុំវិសាមញ្ញ ត្រូវផ្សពផ្សាយ ដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំ។
៣.ប្រជុំរាល់ថ្ងៃ
ការប្រជុំរាល់ថ្ងៃជាប្រចាំ គឺធ្វើឡើងនៅក្នុងប្រទេសជាតិស្ថិត ក្នុងភាពចាំបាច់ឬក្នុងកាលៈទេសៈ ដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំជាប់រាល់ថ្ងៃជាប្រចាំ រដ្ឋសភាមានសិទ្ធិសម្រេច បញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៏អនុញ្ញាតិ។
 ង.ការអនុម័ត
(The Adoptions)
          ការអនុម័តច្បាប់ជាទូទៅ គេត្រូវពិនិត្យលើកម្មវត្ថុ បន្ទាប់មកទើមត្រួតពិនិត្យ លើសេចក្ដីព្រាងច្បាប់ ឫសេក្ដីស្នើច្បាប់ ហើយត្រូវចាប់ផ្ដើមពិភាក្សា ដោយអង្គសភា ដែលបានពិភាក្សាលើសេក្ដីព្រាងច្បាប់ ឬសេក្ដីស្នើ់ច្បាប់ត្រូវធ្វើដូចតទៅៈ
          -អង្គសភា ត្រូវពិភាក្សា និងអនុម័តទៅលើមួយមាត្រាម្ដងៗក៏បាន គឺត្រូវបញ្ចេញមតិថាតើគួរទទួលពិចារណាដែរឬទេ។
          -អង្គសភា ត្រូវពិភាក្សា និងអនុម័តទៅលើមួយមាត្រាម្ដងៗក៏បាន ឬក៏ពិភាក្សា និងអនុម័តទៅលើមួយជំពូកម្ដងៗក៏បាន។
          អង្គសភា អាចប្រើនីតិវិធីពិភាក្សាជាសង្ខេបាន ដោយពិភាក្សតែមាត្រា ណាឬជំពូកណា ដែលមានសំណើធ្វើវិសោធនកម្ម ជាលាយលក្ខណ៍អក្សរដូចមានចែងក្នុងប្រការទាំងឡាយខាងលើនេះ។
          ករណីដែលនឹងត្រូវប្រើនីតិវិធីណាមួយខាងលើ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវជូនព័ត៌មានដល់អ្នកអ្នកតំណាងរាស្រ្ដជាមុនសិន។
          -អង្គសភា អនុម័តលើសេចក្ដីព្រាងច្បាប់ ឬសេក្ដីស្នើច្បាប់ទាំងមូល។
          រដ្ឋសភា អាចអនុម័តទាក់ទងបញ្ហាផ្សេងៗទៅតាមនីតិវិធីបីយ៉ាងណាគឺៈ
          ការអនុម័តបោះឆ្នោតដោយវិធីលើកដៃ ការអនុម័តបោះឆ្នោត ជាចំហ និងការអនុម័តបោះឆ្នោតដោយសម្ងាត់។
        ១.អនុម័តបោះតឆ្នោតដោយសម្ងាត់
        (Adoptions by Secret Vote)
          ការអនុម័ត បោះឆ្នោតដោយសម្ងាត់ គឺជាការបោះឆ្នោតមួយប្រភេទ ដែលអ្នកតំណាងរាស្រ្ដ មិនសរសេរឈ្មោះរបស់ខ្លួននៅលើសន្លឹកឆ្នោតនោះទេ។ វិធីបោះដោយសម្ងាត់នេះ ត្រូវបានគេយកមកប្រើ ក្នុងការអនុម័តបោះឆ្នោតលើបញ្ហាមួយចំនួនដូចជាៈ
          -ផ្ដល់សេចក្ដីទុកចិត្តបង្កើតរាជរដ្ឋាភិបាល
          -អនុម័តក្នុងការបង្កើត និងជ្រើសតាំងសមាជិកព្រឹទ្ធសភា២រូប..
          -អនុម័តច្បាប់ និងអនុម័តច្បាប់វិសោធនម្មរដ្ឋនុញ្ញ
          -អនុម័តញត្តិបន្ទោស
          -អនុម័តកិច្ចការទាំងឡាយរបស់ប្រទេសជាតិជាច្រើនទៀត។
          -ការអនុម័តទាំងឡាយ ត្រូវបានអនុម័តតាមមតិភាគច្រើន ដែលមានកំណត់ ក្នុងរដ្ឋធម្មនុញ្ញក្រៅពីនេះមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ត្រូវចាត់ទុកថាជាបានការ បើចំនួនមតិយល់ព្រម និងចំនួនមតិមិនយល់ព្រមស្មើគ្នានោះ ការបោះឆ្នោត ត្រូវធ្វើបន្តទៀត បើលទ្ធផលនៃការបោះឆ្នោតលើកទី២ នៅតែមានសម្លេងស្មើគ្នា ត្រូវចាត់ទុកថារដ្ឋសភាមិនយល់ព្រម
            ២.អនុម័តដោយវិធីលើកដៃ
ការអនុម័តនេះគឺប្រធាន នឹងលេខាទាំងឡាយជាអ្នករាប់ចំនួនសមាជិក ដែលត្រូវលើកដៃអនុម័ត។ បើប្រធាននឹងលេខាយល់ឃើញថា ការលើកដៃអនុម័តនេះ មិនបានច្បាសើលាស់ទេនោះ ត្រូវធ្វើទៅតាមនីតិវីធីដដែល សាជាថ្មីម្តងទៀតកាលបើការលើកដៃអនុម័តបានរហូតទៅដល់ពីរដងហើយ នៅតែមិនទទួលបានលទ្ធផលច្បាស់លាស់ទេនោះ គឺគេត្រូវអនុវត្តដោយការអនុម័តបោះឆ្នោតជាចំហវិញ។
៣.អនុម័តបោះឆ្នោតជាចំហ
ការអនុម័តបោះឆ្នោតជាចំហ គឺជាការបោះឆ្នោត ដែលមានអាជ្ញាសភាជាអ្នកកាន់ហិបឆ្នោតដើរប្រមូលយកសន្លឹកឆ្នោតពីសមាជិករដ្ឋសភា។
សមាជិករដ្ឋសភាត្រូវតែសសេរឈ្មោះរបស់ខ្លួននៅលើសន្លឹកឆ្នោតដែលសន្លឹកឆ្នោតមានសន្ថានបីពណ៏ គឺមានពណ៏ខៀវ គឺមានន័យថា មិនយល់ព្រម រឺឯពណ៏ស គឺមានន័យថា យល់ព្រម នឹងពណ៏សឆ្នូតខៀវ គឺមានន័យថា អនុប្បវាទ។
ក្រោយពីបានបោះឆ្នោតរួចេស្រេចហើយលេខាធិការរាប់សន្លឹកឆ្នោតហើយ ប្រធានរដ្ឋសភាជាអ្នកប្រកាសជូនអង្គសភាទាំងមូលបានជ្រាប។
ការអនុម័ត បោះឆ្នោតជាចំហនៅលើវេទិការ គឺជាការបោះឆ្នោតអនុម័ត មួយប្រភេទ ដែលសមាជិករដ្ឋសភាម្នាក់ៗ ត្រូវដើរទៅយកសន្លឹកឆ្នោតមកបោះក្នុងហិបឆ្នោតដែលបានដាក់នៅលើវេទិការ។ ការអនុម័តបោះឆ្នោតជាចំហ នៅលើវេទិកានេះ អាចធ្វើទៅបានលុះត្រាតែមានសមាជិករដ្ឋសភា ចំនួនដប់រូបយ៉ាងតិចស្នើសុំ។


ច.គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
១.សមាសភាព
ជាទូទៅមានគណៈកម្មាធិការអចិន្រ្តៃមួយ ដែលមានសមាជិក១២រូប សមាសភាពគណៈកម្មាធិកាការអចិន្ត្រៃរួមមានៈ
-ប្រធានរដ្ឋសភាមួយរូប ជាប្រធាន
-អនុប្រធានទី១រដ្ឋសភា ១រូប ជាសមាជិក
-អនុប្រធានទី២រដ្ឋសភា ១រូប ជាសមាជិក
-ប្រធានគណៈកម្មការជំនាញទាំង៩ ដែលទាំង៩រូបជាសមាជិក
២.តួនាទី
គណៈកម្មការអចិន្រ្តៃយ៍រដ្ឋសភា មានតួនាទីសំខាន់ណាស់ នូវការធានារាល់ដំណើរការប្រព្រឹតទៅរបស់រដ្ឋសភា។
តួនាទីនឹងភារកិច្ចរបស់គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភារួមមានៈ
-ចាត់ចែងការងាររបស់រដ្ឋសភានៅចន្លោះសម័យប្រជុំ។
-កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ ប្រសិនបើមានសំណូមពរ ពីរព្រះមហាក្រត្ស ឬមានសេចក្តីស្នើរសុំពីរនាយករដ្ឋមន្រ្តី ឬពីសមាជិករដ្ឋសភាចំនួនមួយភាគបី ១ភាគ ៣ យ៉ាងតិច។​
-រាយការណ៍អំពីសកម្មភាពនានារបស់រដ្ឋសភា នូវគ្រប់ចន្លោះសម័យប្រជុំរដ្ឋសភានៅពេលបើកសម័យប្រជុំនី​មួយៗ។
-កំណត់កាលបរិច្ឆេទ និងរបៀបវារៈនៃសម័យប្រជុំនីមួយៗរបស់រដ្ឋសភា។
-គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកបង្កើតគណៈកម្មការផ្សេងៗដើម្បីបម្រើកាងារចាំបាច់ឲ្យរដ្ឋសភា។​​
ឆ.អំពីអភ័យឯកសិទ្ធិសភា
តំណាងរាស្ត្រមានអភ័យឯកសិទ្ធិ សភាអភ័យឯកសិទ្ធិនេះចែកចេញជាពីរផ្នែកគឺៈ អភ័យឯកសិទ្ធិដាច់ខាត និងអភ័យឯកសិទ្ធិប្រៀប។
-ធានាដល់ការបញ្ចេញមតិ និងយោបល់ ក្នុងការអនុម័តច្បាប់ទាំងឡាយ របស់តំណាងរាស្ត្រ នៅក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារ និងតួនាទីជាអ្នកតំណាងរាស្ត្រ គឺមានអភ័យឯកសិទ្ធិដាច់ខាតរបស់តំណាងរាស្រ្ត។
-ធានាមិនអោយមានការចោទប្រកាន់ ការចាប់ខ្លួន​ ឃាត់ខ្លួន ឬការឃុំខ្លួនតំណាងរាស្ត្រណាមួយឡើយគឺ អភ័យឯកសិទ្ធិដោយប្រៀបរបស់តំណាងរាស្រ្ត។
តំណាងរាស្ត្រ មិនអាចឆ្លៀតឱកាសប្រើ អភ័យឯកសិទ្ធិសភានេះ ដោយរំលោភ ដែលនាំធ្វើប៉ះពាល់ដល់កិត្តិយសរបស់បុគ្គលដ៏ទៃ ដល់ទម្នាមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដលសន្តិសុខជាតិបានឡើយ។
ជាទូទៅសមាជិក រដ្ឋសភារូបណាក៏ដោយ ក៏មិនអាចត្រូវចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន ដោយហេតុពីការសម្តែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ការចោទប្រកាន់ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិករដ្ឋសភាណាមួយ នឹងអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា វៀលែងតែក្នុងករណីដែលសមាជិករដ្ឋសភារូបនោះ បានប្រព្រឹត្តបទល្មោសព្រហ្មទណ្ឌជាក់ស្តែងតែប៉ុណ្ណោះ។
ក្នុងករណីនេះ ក្រសួងមានសមត្ថកិច្ចធ្វើសេចក្តីរាយការណ៏ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការណ៏អចិន្ត្រៃយ៍ជាបន្ទាន់ ដើម្បីធ្វើកាសម្រេច។
សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភានាពេលខាងមុខ ដើម្បីធ្វើការអនុម័តសម្រេច ដោយនតិភាគច្រើនពីរភាគបី(២/៣)នៃសមាជិករដ្ឋសភាទាំងមូល។
សមាជិករដ្ឋសភារូបណាដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នឹងអាចបើកឲ្យមានការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ការឃុំខ្លួនទៅតាមផ្លូវច្បាប់ និងនីតិវិធីច្បាប់បាន លុះត្រាតែមានការលើកលែងអភ័យឯកសិទ្ធិសភា ចំពោះសមាជិករដ្ឋសភារូបនោះជាមុនសិន។
សេចក្តីស្នើសុំ ដើម្បីលើកអភ័យឯកសិទ្ធិសភា របស់សមាជិករដ្ឋសភារូបណាមួយត្រូវតែធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ដែលមានភ្ជាប់មកជាមួយនូវសេចក្តីថ្លែងហេតុ ដើម្បីផ្ញើរមកប្រធានរដ្ឋសភា។
ការលើកអភ័យឯកសិទ្ធិសភា របស់សមាជិករដ្ឋសភា នៅក្នុងសម័យប្រជុំត្រូវតែអនុវត្តទៅតាមនីតិវិធីដូចតទៅៈ
-រដ្ឋសភាអាចកោះប្រជុំជាសម្ងាត់ ដោយមានការស្នើរសុំពីរប្រធានរដ្ឋសភា ឬសមាជិករដ្ឋសភា ដែលមានចំនួនមួយភាគដប់(១ភាគ១០) យ៉ាងតិចពីរនាយករដ្ឋមន្ត្រី។
-កូរ៉ុមនៃការប្រជុំត្រូវមានចំនួនសមាជិករដ្ឋសភាលើសពីរពីរភាគបី(២ ភាគ ៣)នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
-ការអនុម័ត ដោយយកសម្លេង ភាគច្រើនពីរភាគបី (២ភាគ៣)នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ជ.អំពីឋានៈ និងបុព្វសិទ្ធិសភា
ជាទូទៅសមាជិករដ្ឋសភាមានឋានៈនឹងបុព្វសិទ្ធិស្មើនឹងមន្ត្រីឧត្តមផុតលេខនៃព្រះរាជាណាំចក្រកម្ពុជា។
តំណាងរាស្ត្រមានថវិកាស្វយ័តសសម្រាប់តំណើរការរបស់ខ្លួន ហើយតំណាងរាស្ត្រត្រូវទទួលបាននូវប្រាក់បំណាច់។
ការបំពេញភារកិច្ចក្នុងអាណត្តិសមាជិករដ្ឋសភាត្រូវទទួលបាននូវៈ
-សមាជិកសភាគ្រប់រូបត្រូវទទួលបាននូវធានាការរ៉ាប់រងសង្គម
-ប្រាក់បំណាច់តាមការកំណត់របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
-ក្នុងករណី ដែលសមាជិករដ្ឋសភាណាម្នាក់បានទទួលមរណភាព នៅក្នុងអាណត្តិ គណកម្មការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវទទួលបន្ទុកធ្វើពិធីបុណ្យសព និងត្រូវផ្តល់ប្រាក់បំណាច់ ព្រមទាំងប្រាក់ឧបត្ថម្ភផ្សេងៗគ្រប់បែបយ៉ាង ដល់ក្រុមគ្រួសារសពរយៈពេលមួយឆ្នាំទៀត គឺគិតពីថ្ងៃដែលទទួលមរណៈភាព។
-គណៈកម្មាធិការអចិន្រ្តៃរបស់រដ្ឋសភាត្រូវតែរៀបចំរបបប្រាក់បំណាច់ របបធានរ៉ាប់រងសង្គម របបឧបត្ថម្ភផ្សេងៗ របបប្រាក់សោធននិវត្តន៍ របបបេសកកម្ម ព្រមទាំងលក្ខណ្ឌបំពេញការងារទាំងឡាយរបស់សមាជិកតំណាងរាស្ត្រ។
-ប្រាក់សោធននិវត្តន៍ របស់សមាជិកសភា ត្រូវបើកនៅក្នុងអគ្គលេខាធិការរដ្ឋានរដ្ឋសភា ហើយប្រាក់សោធននិវត្តន៍ត្រូវបើកបានតែមួយកន្លែងគត់។
-គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា គឺជាអ្នកសម្រេចដើម្បីឲ្យសមាជិករដ្ឋសភាបានចូលនិវត្តន៍តាមការស្នើរសុំរបស់សាមីខ្លួន។
-សមាជិករដ្ឋសភាទាំងឡាយ ដែលអាចទទួលបាន នូវប្រាក់សោធននិវត្តន៍ ត្រូវតែមានលក្ខណ្ឌមួយចំនួនដូចជា៖
១-ជាអតីតសមាជិករដ្ឋសភា គិតចាប់ពីឆ្នាំ១៩៩៣មក។
២-ជាអតិតសមាជិករដ្ឋសភាដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
៣-ជាអ្នកដែលមិនបានទទួលប្រាក់សោធននវត្តន៍ ពីស្ថាប័នណាមួយរបស់រដ្ឋ។
-ជាអតីតសមាជិករដ្ឋសភា ដែលមិនបានជាប់ឆ្នោតសាជាថ្មីឡើងវិញក្រោយពីមានអាយុគ្រប់ចំនួន៦០ឆ្នាំ ត្រូ​វទទួលបាននូវប្រាក់សោធននិវត្តន៍ ដោយអាចបើកប្រាក់ផ្តាច់បានត្រឹមរយៈពេលមួយឆ្នាំគត់។





No comments