ប្រវត្តិនៃការ ករកើតក្រុម ISIS
ប្រវត្តិនៃការ ករកើតក្រុម ISIS
www.ponlork-library.com
ISIS : slamic State of Iraq and Syria ទើបតែមានឈ្មោះបោះសំឡេង និងបង្ហាញមុខនៅក្នុងពេលសង្រ្គាមស៊ីវិលនៅប្រទេសស៊ីរីផ្ទុះឡើង។ ក្រុមនេះបានចូលរួមកៀកស្មាប្រយុទ្ធជាមួយក្រុមជីហាត អាល់ស្រា និងក្រុមអ៊ីស្លាមផ្សេងទៀត របស់ចលនាប្រឆាំងស៊ីរីសេរី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងទ័ពរដ្ឋាភិបាលរបស់លោកបាស្ហា អាល់អាសាដ។ ប៉ុន្តែក្រោយមកដោយសារតែមិនសូវចុះសម្រុង ជាមួយក្រុមជីហាតអាល់ស្រា ដែលជាក្រុមអ៊ីស្លាមជ្រុលនិយម មែកធាងរបស់បណ្តាញអាល់កៃដា និងដោយសារតែ ទ័ពរបស់រដ្ឋាភិបាលស៊ីរីតស៊ូប្រយុទ្ធខ្លាំងពេក ក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡឺវ៉ង់ ក៏បានបែរ ងាកមកប្រយុទ្ធនឹងរដ្ឋាភិបាលអ៊ីរ៉ាក់វិញម្តង។ រដ្ឋាភិបាលអ៊ីរ៉ាក់ របស់លោកនាយករដ្ឋមន្រ្តី នូរី អែលម៉ាលីគិ ផុយស្រួយ មិនរឹងមាំដូចរដ្ឋាភិបាលរបស់លោកប្រធានាធិតបីស៊ីរីទេ។ រដ្ឋាភិបាលអ៊ីរ៉ាក់បច្ចុប្បន្ន កំពុងបែកបាក់គ្នា និងកំពុងរូងស៊ីក្នុងដោយសារតែរឿងពុករលួយ។ ចលនាប្រឆាំងរដ្ឋាភិបាលមានកាន់តែច្រើនបន្ទាប់ពីក្រុមនិកាយស៊ុននីតទទួលរងការបង្រ្កាបពីក្រុមស្ហីអ៊ីត ដែលជាក្រុមរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ ក្រុមជីហាតតែមួយមិនអាចវាយឈ្នះលើទាហានរដ្ឋាភិបាលអ៊ីរ៉ាក់ទេ។ ប៉ុន្តែពួកជីហាតនៅអ៊ីរ៉ាក់ បានឆ្លៀតយករឿងពុករលួយ របស់រដ្ឋាភិបាល ការស្អប់ខ្ពើមពីសំណាក់ក្រុមនិកាយស៊ុននីត ទៅលើរដ្ឋាភិបាល ដើម្បីទាក់ទាញប្រមូលផ្តុំក្រុមដែលប្រឆាំងរដ្ឋាភិបាល ដើម្បីឲ្យចូលរួមប្រយុទ្ធជាមួយខ្លួន ឬ បញ្ចុះបញ្ចូលមិនឲ្យប្រយុទ្ធតដៃក៏ថាបាន។ ជាក់ស្តែង ក្រុមជីហាតវាយដណ្តើមកាន់កាប់ ទីក្រុងម៉ូស៊ូល ទីក្រុងធំទីពីររបស់អ៊ីរ៉ាក់ បានយ៉ាងងាយស្រួល ដោយសារតែពួកទាហាន និងប៉ូលិសបានបាក់ទ័ព រត់ចោលជួរ ចោលទីតាំងប្រយុទ្ធ និងបណ្តោយឲ្យពួកឧទ្ទាមវាយដណ្តើមកាន់កាប់ទីស្នាក់ការ ឬបន្ទាយ ដែលមានផ្ទុកទៅដោយសព្វាវុធ និងឯកសារកងទ័ព។ រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡឺវ៉ង់ បានកំពុងវាយចូលកាន់កាប់ទីក្រុងជាច្រើនរបស់ប្រទេសអ៊ីរ៉ាក់។ កាលពីខែមិថុនា ឆ្នាំ២០១៤ ក្រុមអ៊ីស្លាមជ្រុលនិយម ជីហាតបានខិតចូលទីក្រុងបាកដាត និងវាយយកបានច្រកត្រួតពិនិត្យថ្មីមួយ នៅព្រំដែនអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីវាយយកបានទីក្រុងធំទីពីរ របស់អ៊ីរ៉ាក់។ មួយវិញទៀត ត្រូវដឹងថា ក្រុមជីហាតនៅ អ៊ីរ៉ាក់ មួយនេះកំពុងមានលុយច្រើន បានមកពីការវាយកាន់កាប់ប្រេង និងសំបូរដោយក្រុមប្រយុទ្ធដែលមានស្នាដៃ ច្រើន។ តាមអ្នកតាមដាននយោបាយអ៊ីរ៉ាក់ មានពួកអតីត ទាហាន និងប៉ូលិសអ៊ីរ៉ាក់ ដែលមានជំនាញជាច្រើនរយនាក់ ដែលធ្លាប់បម្រើការនៅក្នុងកងទ័ព ឬប៉ូលិសនៅសម័យ គ្រប់គ្រងរបស់លោកសាដាម ហ៊ូសេន បានទៅចុះចូលជាមួយក្រុមជីហាត អ៊ីរ៉ាក់ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី មិនបានគិតគូរ ផ្តល់ការងារឲ្យទៅឲ្យពួកគេ នៅក្រោយការដួលរំលំរបស់របបសាដាម ហ៊ូសេន។ នៅក្នុងរបបរបស់ខ្លួន លោកសាដាម ហ៊ូសេនបានបង្កើតទ័ពជាតិប្រមាណជាង៤សែននាក់ និងទ័ពផ្ទាល់ខ្លួន ៤សែននាក់ផ្សេងទៀត។ សួរថា តើកងទ័ពទាំងអស់នេះ ទៅណាបន្ទាប់ពីរបបសាដាម ហ៊ូសេនដួលរំលំដោយសារសង្រ្គាមរបស់អាមេរិក។
ច្បាស់ណាស់ថាក្រុមនេះដែលសុទ្ធតែទទួលបានការបណ្តុះបណ្តាលច្រើនជាងជាងទាហានបច្ចុប្បន្ន ពិតជាបានចុះចូលជាមួយក្រុមជីហាតនេះតែម្តង។ បង្កើតរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ ក្រុមជីហាតមានទិសដៅបង្កើតរដ្ឋអ៊ីស្លាម ទៅលើប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ប៉ុន្តែ ដោយសារតែក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ មានចូលរួមកាន់តែច្រើនពីក្រុមនិកាយស៊ុននីត ដែល ជាសត្រូវរបស់រដ្ឋាភិបាល និកាយស្ហីអ៊ីត ក្រុមជីហាតក៏បានពង្រីកមហិច្ឆតារបស់ខ្លួន ដោយលើកនេះ ពួកគេចង់ប្រយុទ្ធប្រឆាំងនឹងក្រុមស្ហីអ៊ីត និងអ៊ីរ៉ង់តែម្តង។ ប្រយុទ្ធប្រឆាំងនឹងនិកាយស្ហីអ៊ីត នេះជាបំណងសងសឹករបស់ក្រុមនិកាយស៊ុននីត ដែលតែងគិតថា ខ្លួនបានរងគ្រោះដោយសារតែរដ្ឋាភិបាលស្ហីអ៊ីត នៅអ៊ីរ៉ាក់។ មួយវិញទៀត យុទ្ធសាស្រ្តវាយដណ្តើមយកទីតាំងប្រេង នៅក្នុងប្រទេសអ៊ីរ៉ាក់បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមជីហាតនៅអ៊ីរ៉ាក់ ចង់ប្រកួតប្រជែង ជាមួយអ៊ីរ៉ង់ដែលជាប្រទេសរកស៊ីមានបានដោយសារប្រេង។ ក្រុមជីហាតនៅអ៊ីរ៉ាក់ មិនបានទទួលការគាំទ្រពីប្រទេសអារ៉ាប់ផ្សេងទៀត ដូចក្រុមប្រឆាំងស៊ីរីទេ។ ដូច្នេះ ដើម្បីរស់បាន និងអាចពង្រីកវិសាលភាពរបស់ខ្លួន ក្រុមអ៊ីស្លាមជ្រុលនិយមចាំបាច់ ត្រូវការប្រេង ដើម្បីបំពាក់អាវុធដល់ក្រុមប្រយុទ្ធរបស់ខ្លួន ក្រុមជីហាតរបស់ក្រុមអ៊ីស្លាមអ៊ីរ៉ាក់ និងឡឺវ៉ង់ នៅមិនទាន់អាចសម្រុកចូល រដ្ឋធានី បានដោយសារតែទ័ពរដ្ឋាភិបាលបានប្រើយន្តហោះ បាញ់ទប់កុំឲ្យសម្រុកចូលទីក្រុង។ ម្យ៉ាងទៀត លោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានប្រកាសអំពាវនាវឲ្យក្រុមកុលសម្ព័ន្ធ មកពីគ្រប់និន្នាការសាសនាដើម្បី ចូលរួមប្រយុទ្ធជាមួយរដ្ឋាភិបាល ប្រឆាំងនឹងក្រុមជីហាត។ លោកនាយករដ្ឋមន្រ្តី នូរី អែលម៉ាលីគិ ធ្លាប់បានសុំទៅឲ្យអាមេរិកឲ្យមានអន្តរាគមន៍ទ័ព ជាពិសេសយន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារទៅលើក្រុមជីហាត ប៉ុន្តែ សំណើនេះ ត្រូវបានវ៉ាស៊ីនតោន បដិសេធ។ លោកអូបាម៉ាបានបញ្ជាក់ទៅលោកនាយករដ្ឋមន្រ្តី អ៊ីរ៉ាក់ហើយថា បន្ទាប់ពីដកទ័ពអស់ពីទឹកដីអ៊ីរ៉ាក់ នៅឆ្នាំ ២០១២ អាមេរិកនឹងបញ្ជូនទ័ពទៅអ៊ីរ៉ាក់ជាថ្មីវិញជាដាច់ខាត។ ប៉ុន្តែ យ៉ាងណាក៏ដោយ វ៉ាស៊ីនតោនបានបង្ហើបពីលទ្ធភាពធ្វើអន្តរាគមទ័ពអាកាស ដើម្បីវាយប្រហារទៅលើក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម។ ចំណែកអ៊ីរ៉ង់ ដែលថ្នាក់ដឹកនាំមកពីនិកាយស្ហីអ៊ីត បានបញ្ជាក់ថា អ៊ីរ៉ង់នឹងជួយបំពាក់អាវុធ និងជួយកងទ័ពអ៊ីរ៉ាក់ ដើម្បីទប់ទល់នឹងក្រុមជីហាតអ៊ីរ៉ាក់។ គ្រប់គ្នាត្រូវប្រយុទ្ធទប់ទល់កុំឲ្យក្រុមជីហាតពង្រីកដែនអំណាចកាន់តែខ្លាំង និងដណ្តើមកាន់កាប់ទីតាំងប្រេងនៅអ៊ីរ៉ាក់។ កាលណាក្រុមជីហាតដណ្តើមកាន់កាប់អ៊ីរ៉ាក់បាន នោះស្ថិរភាពនៅតំបន់ដើមបូព៌ាដែលកំពុងរង្គោះរង្គើស្រាប់ ដោយសារវិបត្តិនៅស៊ីរី នឹងរឹតតែធ្លាក់ចុះអាក្រក់។ ប្រទេសនៅតំបន់ដើមបូព៌ា នឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង បើសិនក្រុមជីហាតអាចពង្រីកដែនឥទ្ធិពលរបស់ខ្លួន។ ក្រុម isis នេះ មានយុវជនបរទេសមកពី ៥០ប្រទេស ដែលនៅក្នុងនោះគេប៉ាន់ប្រមាណថា មានជនជាតិអង់គ្លេសជាងមួយពាន់នាក់ ជនជាតិអាមេរិកាំងមួយរយនាក់ និងយុវជនជាតិសាសន៍ដទៃទៀត ដែលបានធ្វើដំណើរទៅប្រទេសស៊ីរីដើម្បីចូលរួមប្រយុទ្ធជាមួយក្រុមជីហាត។ សម្រាប់ក្រុមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសលោកខាងលិច វាមិនមែនជារឿងថ្មីទេ ដែលគេដឹងថា មានជនបរទេសជាច្រើនពាន់នាក់បានចូលទៅរួមប្រយុទ្ធសម្រាប់ក្រុម
No comments