វេយ្យាករណ៍_វិភាគ_ចំណងធ្នាក់_ធ្នាក់_អាយតនិបាត_និបាត_និបាតស័ព្ទ
វេយ្យាករណ៍_វិភាគ_ចំណងធ្នាក់_ធ្នាក់_អាយតនិបាត_និបាត_និបាតស័ព្ទ
១. វេយ្យាករណ៍-វិភាគ-ចំណងធ្នាក់-ធ្នាក់-អាយតនិបាត-និបាត-ស្នៀត-និបាតស័ព្ទ-ខ្មែរ-តាមសៀវភៅផ្សេងៗ។
២. ហេតុអ្វីក៏មានពាក្យច្រើនសំគាល់របស់តែមួយ? តើវាមានលក្ខណៈយ៉ាងដូចម្ដេចខ្លះទៅ? ដូចជាពិបាកយល់ណាស់?៣. ជាដំបូង យើងសូមសង្ខេបស្នាដៃអ្នកសិក្សាមុនៗសិន៖ ចំពោះលោកអ្នកសិក្សាមុខៗ ហាក់បីដូចជានៅមានភាពស្រពេចស្រពិល ពីពាក្យដែលគេប្រើ ដើម្បីបកប្រែតាមវិភក្តិនៃភាសាសំ.បា. ដែលខ្មែរយើងមិនមានសោះនោះ នេះប្រហែលជាលោកចង់ឲ្យភាសាយើងមានវេយ្យាករណ៍មួយច្បាស់លាស់តាមលក្ខណៈវេយ្យាករណ៍សំ.បា. បារាំង ជាដើម។ ហើយចំពោះការបែងចែក អាយតនិបាត និង និបាត មិនដាច់ស្រេចសោះ។
៤. ចំពោះយើងវិញ យើងសូមប្រើពាក្យធ្នាក់/ចំណងធ្នាក់ ហើយយើងមិនប្រើពាក្យផ្សេងដើម្បីបញ្ញត្តប្រភេទធ្នាក់ពាក្យដូចនេះទេ។
៤.១. ចំណងធ្នាក់/ធ្នាក់ ជាពាក្យសម្រាប់ប្រាប់ពីបំណែបនៃកិរិយាដែលបានសម្ដែងទីតាំងរបស់ប្រធាន(នៃប្រយោគ)ដែលបង្ហាញថា ប្រធានធ្វើបានកម្រិតណាឬសម្រេចដល់ណា ស្ថិតនៅទីតាំងណា មួយជាដើម។
៤.២. ឧទាហរណ៍៖ ក. ខ្ញុំនិយាយដល់មេរៀនទីពីរ។ (ដល់ ជាធ្នាក់ដែលបានប្រាប់ពីប្រធាននិយាយអំពីមេរៀន ហើយកម្រិតដែលប្រធាន(ខ្ញុំ)និយាយ គឺមេរៀនទីពីរ)។ ខ. ប៊ិកនៅលើតុគ្រូ។ (លើ ជាធ្នាក់ដែលបានប្រាប់ពីប្រធាន(ប៊ិក)នៅទីតាំងណាមួយនៃតុ)។ គ. ខ្ញុំមើលគេរាំលើឆាក។ (លើ ជាធ្នាក់ដែលបានប្រាប់ពីទីតាំងរបស់ប្រធាន(គេ)ធ្វើនៅកន្លែងណា) ប៉ុន្តែ សូមបញ្ជាក់ថា គេរាំលើឆាក ជាកម្មបទរបស់កិរិយាមើល។
៥. ការពិភាក្សា៖ នៅ ឲ្យ នឹង ដើម្បី ... ជាចំណងធ្នាក់ឬអត់? ហេតុអ្វី?
៙ បើយោងតាមនិយមន័យខាងលើ នោះយើងអាចនិយាយថា នៅ ឲ្យ នឹង ដើម្បី ...មិនមែនជាធ្នាក់នោះទេ ដោយសារតែវាមិនបានឆ្លើយតបនឹងនិយមន័យដែលយើងបានកំណត់។ យើងនឹងបង្ហាញថា ហេតុអ្វីបានជាវាមិនអាចក្លាយជាធ្នាក់បាននោះ។ សូមមើលដូចតទៅ៖ ក. ខ្ញុំទិញម្ហូបឲ្យគាត់។ (ឲ្យ ជាកិរិយា មិនមែនជាធ្នាក់ទេ ព្រោះវាជាលំដាប់សកម្មភាពនៃកិរិយាប៉ុណ្ណោះ ដូច ខ្ញុំទិញម្ហូប ខ្ញុំឲ្យ(ម្ហូប)គាត់)។ ខ. ខ្ញុំនិយាយជាមួយគាត់នៅខេត្ត។ ដូចគ្នាទៅនឹងឲ្យដែរ គឺយើងអាចបំបែកជា ខ្ញុំនិយាយជាមួយគាត់ ខ្ញុំនៅខេត្តជាមួយគាត់។ គ. មាតាបិតាខំប្រឹងដើម្បីកូន។ ដើម្បីមិនមែនជាធ្នាក់ទេ ហើយក៏មិនមែនជាកិរិយាដែរ គឺវាជាឈ្នាប់ ព្រោះវាត្រឹមតែជាការភ្ជាប់ទំនាក់ទំនងរវាងនាម(កូន)ទៅនឹងកិរិយា(ខំប្រឹង)ប៉ុណ្ណោះ។ ឃ. គេហូបបាយនឹងស្លាបព្រា។ នេះក៏មិនមែនជាធ្នាក់ឬក៏កិរិយាដែរ គឺមានតួនាទីត្រឹមតែភ្ជាប់ទំនាក់ទំនងរបស់នាមទៅនឹងកិរិយាសព្ទប៉ុណ្ណោះ។
៦. ចំពោះការសិក្សាលំអិត យើងនិងមាននៅអនាគតដ៏ខ្លីខាងមុខ។
ញ៉.ផ.សុផេន
១៦ សីហា ២០១៩
បច្ចុប្បន្នភាពលើកទីមួយ ១៧ កញ្ញា ២០១៩
អត្ថបទអានបន្ថែម
៙. ពុទ្ធសាសនបណ្ឌិត្យ វចនានុក្រមខ្មែរ ១៩៦៧ បោះឡើងវិញដោយ ពុទ្ធសាសនបណ្ឌិត្យ ១៩៨៩ ទំព័រ៥១១ ១២៦២ ១៧៤៤។ និបាតឬនិបាតសព្ទ ន.(សំ. បា.និបាតសទ្ទ) សព្ទសម្រាប់ផ្សំសម្ដីត្រង់ឃ្លារបះនីមួយៗ ជាជំនួយនាមសព្ទនិងកិរិយាសព្ទ ឲ្យមានសេចក្តីស្រឡះ, ច្បាស់លាស់ ពីរោះស្រួលស្ដាប់។ល។; ដូចជាថា ក៏ ក៏ដោយ ក៏ដែរ ក្តី ដែរ ផង ទើប ទោះបី ។ល។ សន្ធានសព្ទ ន.(សំ. បា. សំ.សំធាន) ការត. តំណ,ការចង់ភ្ជាប់, ការធ្វើឲ្យចូលគ្នា, ការួបរួម, ការចងមេត្រី, ការចងសមាគម។ ព.វ.(ពាក្យវេយ្យាករណ៍) ន. និបាទសព្ទសម្រាប់ប្រើបន្ត សង្កាត់សេចក្តីដោយឡែកក្នុងប្រយោគនីមួយៗ;ដូចជា ពុំនោះ ពុំនោះសោត ជាដើម។ អាយតនិបាត ន. (សំ.បា. អាយត ដែលញែកឬវាតចេញឲ្យទូលាយ + និបាតឬនិបាតសព្ទ) ទីបំផុតនៃនាមដោយសម្រេចដោយវិភត្តិនាមស្រេចហើយឬពាក្យប្រែរបស់់វិភត្តនាមដូចជា៖ បុរិស បុរិសោ(រីបុរស) បុរិសំ(នូវបុរស) ដែលបុរស, បុរសស្ស(ដល់/នៃ) ជាដើម។ ឧ. អំ(រី) ឯក(នូវ) ឯន(ដល់ នៃ) ពាក្យរី នូវ ដល់ នៃ សុទ្ធតែជាអាយតនិបាត។
៙. ពូវ អ៊ុម វេយ្យាករណ៍ខ្មែរ សំរាប់ថ្នាកមជ្ឈិមដ្ឋាននឹងឧត្តមដ្ឋាន ១៩៧២ បណ្ណាគារ គីម សេង ទំព័រ៣៩ដល់៥១
អាយតនិបាត មាន៖ ១. រី ជាប្រធាន ឧ.រីអំពើជាកុសល ជនគប្បីធ្វើ។ ២.១. នូវ សំរាប់ភ្ជាប់កម្មរបស់កិរិយាសកម្ម ឧ.គេស្ដាប់នូវធម៌។ ២.២. កាន់ សំរាប់ភ្ជាប់កម្មទៅកិរិយាអកម្ម ឧ.គេទៅកាន់ផ្ទះ។ តាមភាសាធម្មតា គេច្រើននិយាយ៖ គេទៅផ្ទះ។ ២.៣. ញ៉ាំង ទទួលសម្រេចនូវអំពើដែលគេឲ្យធ្វើ ឧ.គ្រូប្រដៅទូន្មានសិស្សញ៉ាំងសិស្សឲ្យរៀន។ ២.៤. អស់ ប្រព្រឹត្តទៅរហូតដល់ ឧ.គេទៅអស់មួយយប់។ ២.៥. នឹង ឬ ចំពោះ ទទួលពាក្យដែលគេនិយាយចំពោះខ្លួន ឧ.ខ្ញុំបាននិយាយនឹងអ្នក។ ៣.១. ដោយ ជាគ្រឿងសម្រេចនូវអំពើ ឧ.គេកាន់អ្វីៗដោយដៃ។ ៣.២. ដោយនូវ ឬ តាម ឬ ដោយសារ ជាផ្លូវ ជាលំអានដែលប្លែកពីការសម្រេចនូវអំពើ ឧ.វារស់នៅដោយសារសេចក្តីទំនុកបំរុងនៃខ្ញុំ។ ៣.៣. គឺ ឬ ដែល ជាអ្នកសម្រេចអំពើអំពីខ្លួនឯង ឧ.ពាក្យនេះដែលខ្ញុំបានប្រាប់ហើយ។ ឧ.ធម៌គឺភាវៈដែលទ្រទ្រង់។ ៣.៤. ហេតុ ឬ ព្រោះ ឬ ព្រោះតែ ជាហេតុ ជាទំនង ជាដំណើរ ឧ.បានជាគាត់នៅក្នុងទីនេះ ព្រោះតែសក្ការៈ។ ៣.៥. មាន ជាអាការៈ ឧ.បើបុគ្គល មានចិត្ត គឺទោសប្រទូស្តហើយ។ ៣.៦. ដោយ ប្រកបជាមួយ ឧ.ចូរព្រមព្រៀងមួយអន្លើ ដោយដំណើរនេះ។ ៤.១. ដល់ ជាទីទទួលនូវអំណោយ ឧ.ក្រលំបាកឲ្យផល ដល់អ្នកកំជិល។ ៤.២. ដើម្បី ឬ បំរុង ជាទីផ្ញើ ឬបញ្ជូន ឧ.គេបង្គាប់មនុស្សឲ្យក្រាលនូវអសនៈទាំំងឡាយ ដើម្បីឬបំរុងភិក្ខុសង្ឃ។ ៤.៣. ចំពោះ ឬ នឹង ជាទីត្រូវគេបៀតបៀន ឧ.អ្នកណាប្រទូស្ត ចំពោះឬនឹងមនុស្សដែលមិនប្រទូស្ត។ ៥.១. អំពី ឬ ចាក ឧ.ភ័យអំពីសេចក្តីស្លាប់។ ៥.២. ជាង ជាដែលប្រៀបធៀបឲ្យដឹងថាលើសឬថយជាងគ្នា ឧ.សីលជាគុណជាតមានផលច្រើនជាងទាន។ ៥.៣. ហេតុ ឬ ព្រោះ ឬ ព្រោះតែ ជាទីមូលហេតុ ដើមចម ឧ.សង្ខារទាំងឡាយកើតព្រម ព្រោះសេចក្តីល្ងង់នាំអាទិ៍ឲ្យកើត។ ៦.១. នៃ ឬ របស់ ជាគ្រឿងជាប់ដោយម្ចាស់ ឧ.ផ្ទះ នៃអ្នកស្រែឬរបស់អ្នកស្រែ។ ៦.២. នៃ ជាគ្រឿងជាប់ដោយពួក ដោយក្រុម ឧ.ប្រជុំ នៃជនទាំងឡាយ ហ្វូង នៃគោទាំងឡាយ។ ៦.៣. នៃ ជាគ្រឿងជាប់ដោយភាវសព្ទខាងដើម ឧ.ភាវៈ នៃអត្ថ គឺកុលបត្តគប្បីដឹងបានដោយកម្រ ដិច្ចដោយប្រទីបមិនបានឡើយ ព្រោះភារៈនៃពន្លឺព្រះអាទិត្យមានក្នុងកាលឥឡូវនេះ។ ៦.៤. កាល ឬ កាលបើ ឬ កាលដែល ជាសេចក្តីជ្រែកចូលមកប្រហែលដូចជាបទប្រធានដោយឡែក ឧ.កាលដែលទារកកំពុងយំ បិតាចេញទៅហើយ អ្នកទាំងឡាយចូររង់ចាំក្នុងទីន៎ុះបន្តិចសិន កាលបើខ្ញុំនិយាយថា៖ អ្នកទាំងឡាយចូរចូលមកចុះចូរមកឲ្យឆាប់។ ៦.៥. ជំនុំ ឬ បណ្ដា ជាសេចក្តីដកញែកចេញឲ្យដាច់ដោយឡែកអំពីចំនួនដែលរួម ដែលប្រមូល ឧ.បណ្ដាមនុស្សទាំងឡាយ ក្សត្រិយ៍ក្លៀវក្លាបំផុត។ ៧.១. ក្នុង ជាទីកំបាំង ឧ.គេអង្គុយក្នុងខាងក្នុងនៃបន្ទប់។ ៧.២. ក្នុង ជាទីជ្រួតជ្រាប ឬ លាយគ្នា ឧ.ប្រេងស្ថិតនៅក្នុងល្ងទាំងឡាយ ទឹកដោះស្រល់ស្ថិតនៅក្នុងទឹក។ ៧.៣. ក្នុង ជាទីអស្រ័យ ឧ.ត្រីទាំងឡាយនៅក្នុងទឹក។ ៧.៤. ក្នុង ជាកាល ជាពេល ឧ.កុសលចិត្ត ជាចិត្តកើតឡើងហើយមានក្នុងសម័យឯណា។ ៧.៥. លើ ឬ ឰដ៏ ឬ ត្រង់ ឬ នា ជាទីរង ទ្រផ្ទាប់ ជ្រៀតជ្រែក ឧ.ព្រះដ៏មានព្រះភាគគង់ហើយលើអាកាសដែលគេក្រាលហើយ។ ៧.៦. នាកាល ឬ កាលបើ កាលដែល ជាសេចក្តីជ្រែកចូលប្រហែលដូចជាបទប្រធាន ឧ.នាកាលព្រះអាទិត្យអស្ដង្គតហើយ ព្រះចន្ទរះឡើង។ ៧.៧. និមិត្ត ជាគ្រឿងចំណាំ ជាហេតុ ឧ.ដំរី គឺគេសម្លាប់ និមិត្តភ្លុក(ព្រោះភ្លុក ព្រោះតែភ្លុក)។ ៧.៨. ជំនុំ ឬ បណ្ដា ជាសេចក្តីដកញែកចេញឲ្យដាច់ដោយឡែកអំពីចំនួនដែលរួមដែលប្រមូលគ្នា ឧ.ជំនុំ ឬបណ្ដាភិក្ខុទាំងឡាយពីររូបនោះ ភិក្ខុមួយរួបដល់ហើយនូសោតាបត្តិផល។ ៧.៩. ជិត ឬ ទៀប ជាទីជិត ប្រប ឧ.ស្រុកទាំងឡាយជិតក្រុងឬទៀបក្រុង។ ៨.អាលបនៈ ជាពាក្យសម្រាប់ប្រើជាសំដីស្រែកហៅ ឬ ពោលចំពោះ មានអាការៈដូចស្រែកហៅ ដូចពាក្យថា៖ បពិត្រ ម្នាល នៃ ហៃ តាមសេចក្តីគោរព ឬ ពាករគោរព ឧ.បពិត្រមហារាជ, នែកូនចូរកុំទៅ។
៙. រ៉ាយ ប៊ុក ខេមរវេយ្យាករណ៍(សម្រាប់ថ្នាក់មជ្ឈិមដ្ឋាន ឧត្តមដ្ឋាន នឹងទី៦ទំនើប) ១៩៥៧ ទំព័រ ១១៦ដល់១២២ បណ្ណាគារ គីម គី។
១.អាយតៈនិបាតសព្ទ គឺពាក្យដែលសម្រាប់ភ្ជាប់ពាក្យពីរដោយបញ្ជាក់នូវសមាភាពគនៃពាក្យនោះទៅវិញ-មក។ ឧ.ខ្ញុំទៅឯកំពង់ឆ្នាំង។ អាយតៈនិបាតសព្ទ(ឯ) ភ្ជាប់កិរិយា(ទៅ) ចំពោះនាមសព្ទ(កំពង់ឆ្នាំង)។ មានដូចជា៖ ឯ ក្រោយ មុខ ជាមួយ ចំពោះ ពីកាលនោះ រវាង ...។
២.អាយតនៈនិបាតសព្វិកវចនៈ គឺសំណុំពាក្យដែលមានសភាពដូចអាយតនៈសព្ទ។ មាន៖ ដោយហេតុ នៅជិតនោះ ដោយសេចក្តីអនុគ្រោះពី ខាងលើ ...។
https://learning-khmer-study-khmer.blogspot.com/2018/12/general-knowledge.html
៙. ឌ. គាម វេយ្យាករណ៍ដោយរូបភាព សំរាប់ឧត្តមដ្ឋាន វេយ្យាករណ៍, អក្ខរាវិរុទ្ធិ, វាក្យស័ព្ទ ១៩៥៧ ទំព័រ ១៣៦
និបាតស័ព្ទ ជាស័ព្ទគ្មានន័យដាក់មក សំរាប់បំពេញ នាម, គុណនាម, កិរិយាស័ព្ទ, ឲ្យរឹតតែមានសេចក្តីពីរោះ ច្បាស់លាស់ទៅទៀត។ ជាពាក្យសំរាប់ជំនួយនាម គុណនាម កិរិយាស័ព្ទ ឲ្យមានសេចក្តីពីរោះ។
ឧ. និបាត(ដ៏ ដោយ ដែរ) ដ៏ប្រសើរ(គុណនាម) ដោយអំពើ(នាម) (កិរិយា)ទៅដែរ។
៙. ចាន់ សយ ខេមរវេយ្យាករណ៍ ១៩៦៩ ទំព័រ ២០១ដល់២១១ (មានការបែងចែកដូចគ្នានឹងពូវ អ៊ុម ដែរ គ្រាន់តែឲ្យនិយមន័យខុសគ្នាបន្តិច)
អាយតនិបាត គឺជាពាក្យមួយចំនួន ដេលសម្រាប់ភ្ជាប់ឬបំពេញសេចក្តី ដើម្បីឲ្យស្រួលនិយាយនិងស្រួលស្ដាប់។
https://learning-khmer-study-khmer.blogspot.com/2019/06/blog-post_20.html
៙ សៀន ខ័នឌី ១៩៥៧ វេយ្យាករណ៍ខ្មែរទំនើប សម្រាប់គ្រប់ថ្នាក់ បោះពុម្ពលើកទី២ ដោយបណ្ណាគារ តិច ហុង ទំព័រ១៨១ដល់១៩៨។
៙. ធន់ ហ៊ិន វេយ្យាករណ៍ខ្មែរ(សម្រាប់គ្រប់ភូមិសិក្សា) ២០១១ ទំព័រ១៣៨ដល់២៤៧ដល់២៦៦
មានបំណែងចែកមិនខុសគ្នានឹង ពូវ អ៊ុម ទេ គ្រាន់តែលោកមានបន្ថែមឧទាហរណ៍ និងមេរៀនបន្ថែមច្រើនជាងប៉ុណ្ណោះ។
៙. ក្រសួងអប់រំ វេយ្យាករណ៍ថ្នាក់ទី៦ ១៩៨២ ទំព័រ៤១ដល់៤២
ធ្នាក់ គឺជាពាក្យចំនងសំរាប់ប្រើក្នុងកន្សោមពាក្យ ដើម្បីបង្កើតកន្សោមមានធ្នាក់។ ឧទាហរណ៍៖ កិច្ចការនេះស្រេចលើលោក។
មុខងារនៃកន្សោមមានធ្នាក់៖ ធាតុ(សំនង)នៃកន្សោមកិរិយា (សុកនិយាយជាមួយសំ។ គាត់គិតដល់បងគាត់។) ធាតុ(សំនង់)នៃកន្សោមនាម (គោរបស់តាខ្ញុំ បោលលឿនណាស់។ ដើមឈើក្នុងព្រៃនេះ សុទ្ធតែស្រោងៗល្អណាស់។) កំសំ. ធ្នាក់សំរាប់ជាចំនងភ្ជាប់ធាតុផ្សេងៗអោយជាប់គ្នា ដោយបង្កើតភាពរណបវេយ្យាករណ៍ គឺថា វាបង្កើតមុខងារវេយ្យាករណ៍មួយ។ «មារបស់សំ» ពាក្យ«របស់»ធ្វើឲ្យពាក្យ«សំ»ជាពាក្យរណបរបស់ពាក្យ«មា»។ ចំនងមានធ្នាក់មាន៖ ក្នុង ក្រៅ ពីព្រោះ ជាមួយ ត្រង់ ដើម្បី អំពី ...។ កំសំ. នាមខ្លះអាចប្រើក្នុងមុខងាររបស់ធ្នាក់។ ចន្លោះ៖ ផ្ទះខ្ញុំនៅចន្លោះសាលារៀន និងវាលស្រែ។ កណ្ដាល៖ សាលារៀនយើងសង់កណ្ដាលភូមិ។ ខាង៖ គាត់ពូកែខាងកីឡាបាល់ទាត់។៙. ឃឹន សុខ វេយ្យាករណ៍ភាសាខ្មែរ ២០០៧ ការផ្សាយរបស់រាជបណ្ឌិតសភាកម្ពុជា ទំព័រ៣៥៧ដល់៤១៤
ស្នៀតគឺជាពាក្យ ឬជាក្រុមពាក្យសម្រាប់ភ្ជាប់ពាក្យផ្សេងៗនៅក្នុងល្បះ ឬភ្ជាប់ទៅនឹងល្បះមួយទៀត។ ស្នៀតប្រាប់ពីទីកន្លែង ពេលវេលា ពីកម្មសិទ្ធិ ពីការទាក់ទិនគ្នា។ល។ - ស្នៀតប្រាប់របៀប៖ គាត់និយាយជាខ្មែរ។ - ស្នៀតប្រាប់ទីកន្លែង៖ វាអង្គុយលើតុ។ - ស្នៀតប្រាប់ពេលវេលា៖ យើងជួបគ្នានាម៉ោងប្រាំល្ងាច។ ទម្រង់ស្នៀត ជាពាក្យទោល(លើ ទៅ នៃ នឹង ដល់ ដើម្បី ...) ជាកន្សោមពាក្យ(មុននឹង ក្រៅពី លើកលែងតែ យោងតាម ជុំវិញ ...)។ ប្រភពនៃស្នៀត កិរិយាជាស្នៀត(ទៅ មក នៅ ជា ...) ឧ.គាត់សរសេរមកកូនខ្ញុំ។ កិរិយាវិសេសន៍ជាស្នៀត(លើ ដល់ ខាង ក្នុង ...) ឧ.គេជេរដល់ម៉ែឪ។ គេប្រើស្នៀតជា ១.ស្នៀតប្រាប់ទីកន្លែង(នៅ នៅ ក្នុង ឯ មុខ ក្រោយ ...) ២.ស្នៀតប្រាប់ពេលវេលា(នៅ នា ដល់ រហូត ...) ៣.ស្នៀតប្រាប់ការប្រគល់(ដល់ ទៅ ចំពោះ ...) ៤.ស្នៀតប្រាប់បុព្វហេតុ ឬប្រភព(ពី អំពី ដោយសារ ...) ៥.ស្នៀតប្រាប់គោលបំណង មូលហេតុ(សម្រាប់ ដើម្បី ដើម្បីនឹង ...) ៦.ស្នៀតប្រាប់លំដាប់លំដោយ(មុន ក្រោយ ដំបូង ដំបូងឡើង ...) ៧.ស្នៀតប្រាប់ការសំរេចតាម(តាម យោងតាម ...) ៨.ស្នៀតប្រាប់ពីកម្មសិទ្ធិ(នៃ របស់) ៩.ស្នៀតប្រាប់ទីស្ថាន ទីតាំង(ជិត ទល់មុខ ទន្ទឹម ...) ១០.ស្នៀតប្រាប់ពីការឃ្លាតចេញពីគ្នា(ពី អំពី ...) ១១.ស្នៀតប្រាប់ពីការបដិសេធ(អត់ គ្មាន ក្រៅពី លើកលែងតែ ...) ១២.ស្នៀតប្រាប់
វេយ្យាករណ៍_វិភាគ_ចំណងធ្នាក់_ធ្នាក់_អាយតនិបាត_និបាត_និបាតស័ព្ទ
ទិសដៅ(ទៅ មក ចំពោះ កាន់ ...)។ នៅក្នុងស្នាដៃលោកមានលំអិតជាច្រើនទៀត ប៉ុន្តែ នៅមិនទាន់ពន្យល់ឲ្យច្បាស់ និងចែកចេញពីចំណង(ឈ្នាប់) និងកិរិយាវិសេសន៍បានទេ។
៙ សូ មុយឃៀង ២០១៦ សម្ព័ន្ធវិទ្យា (ឯកសារផ្ទៃក្នុងសម្រាប់បង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ទំព័រ៧៦។
៙. នៅ ស៊ុន វេយ្យាករណ៍ខ្មែរ សម្រាប់មធ្យមសិក្សា បោះពុម្ពលើកទី១ ២០១៣ បោះពុម្ពផ្សាយដោយ គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ ទំព័រ១០០ដល់១០១
ធ្នាក់ គឺជាពាក្យចំណងសម្រាប់ប្រើក្នុងកន្សោមពាក្យ ឬឃ្លាដើម្បីបង្កើតកន្សោមមានធ្នាក់នៅក្នុងល្បះ។ ឧទាហរណ៍៖ ខ្ញុំទៅរៀបដើម្បីអនាគតភ្លឺស្វាង។ កិច្ចការនេះសម្រេចលើពូ។ គាត់ឈប់ជក់បារីព្រោះខ្លាចកើតជំងឺសួត។ ស្រែរបស់ជីតាខ្ញុំឆ្នាំនេះទទួលបានផលច្រើនណាស់។ ចំណងធ្នាក់ឬធ្នាក់មានច្រើនដូចជា ក្នុង ក្រៅ ចំពោះ ជាមួយ នៃ ពីព្រោះ ...។
៙. ទីស្ដីការគណៈរដ្ឋមន្ត្រីក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)គណៈកម្មការភាសាវិទ្យា សៀវភៅវេយ្យាករណ៍ភាសាខ្មែរ ២០១៨ ទំព័រ៧៣ដល់៧៣
ធ្នាក់ ជាពាក្យប្រើជាមួយនឹងនាម កន្សោមនាម កិរិយា កន្សោមកិរិយា ដើម្បីបង្កើតកន្សោមមានធ្នាក់។
ប្រភេទនៃធ្នាក់៖ 1.បង្ហាញទីន្លែង (លើ ក្រោម នៅ នៅលើ ក្បែរ ...) គាត់ដាក់សៀវភៅនៅលើតុ។ 2.បង្ហាញពេលវេលា (នៅ ប្រហែល ចាប់ពី បន្ទាប់ពី ...) នៅពេលព្រឹក គាត់តែងតែជូនកូនទៅសាលា។ 3.បង្ហាញបំណែប (ដោយ តាម ...) គាត់ធ្វើការដោយអំណត់។ 4.បង្ហាញកម្មបទមិនផ្ទាល់ (អំពី នឹង ...) គាត់ជួបនឹងគ្រោះភ័យ។ 5.បង្ហាញកម្មសិទ្ធ (នៃ របស់ ...) ភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា។ 6.បង្ហាញមធ្យោបាយ (ដោយ ដោយសារ តាម នឹង ...) គាត់ហូបបាយនឹងស្រាបព្រា។ 7.បង្ហាញពីគោលបំណង (ដើម្បី សម្រាប់ ...) ដើម្បីជីវភាពគ្រួសារ គាត់សុខចិត្តទៅធ្វើការទាំងថ្ងៃទាំងយប់។
៙ សូ មុយឃៀង ២០១៦ សម្ព័ន្ធវិទ្យា (ឯកសារផ្ទៃក្នុងសម្រាប់បង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ទំព័រ៧៦។
៙. នៅ ស៊ុន វេយ្យាករណ៍ខ្មែរ សម្រាប់មធ្យមសិក្សា បោះពុម្ពលើកទី១ ២០១៣ បោះពុម្ពផ្សាយដោយ គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ ទំព័រ១០០ដល់១០១
ធ្នាក់ គឺជាពាក្យចំណងសម្រាប់ប្រើក្នុងកន្សោមពាក្យ ឬឃ្លាដើម្បីបង្កើតកន្សោមមានធ្នាក់នៅក្នុងល្បះ។ ឧទាហរណ៍៖ ខ្ញុំទៅរៀបដើម្បីអនាគតភ្លឺស្វាង។ កិច្ចការនេះសម្រេចលើពូ។ គាត់ឈប់ជក់បារីព្រោះខ្លាចកើតជំងឺសួត។ ស្រែរបស់ជីតាខ្ញុំឆ្នាំនេះទទួលបានផលច្រើនណាស់។ ចំណងធ្នាក់ឬធ្នាក់មានច្រើនដូចជា ក្នុង ក្រៅ ចំពោះ ជាមួយ នៃ ពីព្រោះ ...។
៙. ទីស្ដីការគណៈរដ្ឋមន្ត្រីក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)គណៈកម្មការភាសាវិទ្យា សៀវភៅវេយ្យាករណ៍ភាសាខ្មែរ ២០១៨ ទំព័រ៧៣ដល់៧៣
ធ្នាក់ ជាពាក្យប្រើជាមួយនឹងនាម កន្សោមនាម កិរិយា កន្សោមកិរិយា ដើម្បីបង្កើតកន្សោមមានធ្នាក់។
ប្រភេទនៃធ្នាក់៖ 1.បង្ហាញទីន្លែង (លើ ក្រោម នៅ នៅលើ ក្បែរ ...) គាត់ដាក់សៀវភៅនៅលើតុ។ 2.បង្ហាញពេលវេលា (នៅ ប្រហែល ចាប់ពី បន្ទាប់ពី ...) នៅពេលព្រឹក គាត់តែងតែជូនកូនទៅសាលា។ 3.បង្ហាញបំណែប (ដោយ តាម ...) គាត់ធ្វើការដោយអំណត់។ 4.បង្ហាញកម្មបទមិនផ្ទាល់ (អំពី នឹង ...) គាត់ជួបនឹងគ្រោះភ័យ។ 5.បង្ហាញកម្មសិទ្ធ (នៃ របស់ ...) ភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា។ 6.បង្ហាញមធ្យោបាយ (ដោយ ដោយសារ តាម នឹង ...) គាត់ហូបបាយនឹងស្រាបព្រា។ 7.បង្ហាញពីគោលបំណង (ដើម្បី សម្រាប់ ...) ដើម្បីជីវភាពគ្រួសារ គាត់សុខចិត្តទៅធ្វើការទាំងថ្ងៃទាំងយប់។
No comments