ជីវប្រវត្តិរបស់ អាដុល ហុីតែ្ល មេដឹកនាំអាល្លឺម៉ង់ និងបុគ្គលដែលបង្ករបង្កើតសង្គ្រាមលោកលើកទី២ ក្នុងប្រវត្តិសាស្ត្រពិភពលោក
លោក អាដុល ហ៊ីត្លែ (Adolf Hitler) ជាមេដឹកនាំផ្តាច់ការប្រទេសអាឡឺម៉ង់ ដែលបានសម្លាប់មនុស្សរាប់លាននាក់ និងជាមេដឹកនាំបង្កើតសង្គ្រាមលោកលើកទី ២។ លោកហ៊ីត្លែ កើតថ្ងៃទី ២០ មេសា ១៨៨៩ នៅក្រុង Braunau am Inn ប្រទេសអូទ្រីស និងបានស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងនៅថ្ងៃទី៣០ មេសា ១៩៤៥ ក្រោយពីចាញ់សង្គ្រាមលើកទី ២។ លោកហ៊ីត្លែ មានឪពុកឈ្មោះ Alois Hitler ជាមន្ត្រីពន្ធគយ (ជនជាតិអូទ្រីស) និងម្តាយឈ្មោះ Klara Hitler (ជនជាតិអូទ្រីស) ហើយលោកហ៊ីត្លែ មានបងប្អូនបង្កើតចំនួន ០៦ នាក់ (រួមបញ្ចូលទាំងរូបលោក)។ លោកហ៊ីត្លែ ជាក្មេងកំព្រាឪពុកម្តាយ (ឪពុកស្លាប់ ១៩០៣ និងម្តាយស្លាប់ ១៩០៧) និងគ្មានផ្ទះសំបែងស្នាក់នៅ។
ប្រវត្តិការសិក្សា
ឪពុករបស់ហ៊ីត្លែ បានបញ្ជូនហ៊ីត្លែឲ្យចូលរៀននៅអនុវិទ្យាល័យ Realschule ខែកញ្ញា ឆ្នាំ១៩០០
ប្រវត្តិការងារ
ឆ្នាំ ១៩០៥ លោកធ្វើជាការកម្មករ និងពេលខ្លះធ្វើជាជាងគំនូរម្នាក់ ដើម្បីជួយផ្គត់ផ្គង់គ្រួសារ នៅទីក្រុង Vienna
២៩ មិថុនា ១៩២១-៣០ មេសា ១៩៤៥ លោកហ៊ីត្លែ ជាមេដឹកនាំបក្សណាស៊ី (Nazi)
៣០ មករា ១៩៣៣-៣០ មេសា ១៩៤៥ លោកហ៊ីត្លែ ធ្វើជាអធិការបតីប្រទេសអាឡឺម៉ង់
០២ សីហា ១៩៣៤-៣០ មេសា ១៩៤៥ លោកហ៊ីត្លែ ជាមេដឹកនាំប្រទេសអាឡឺម៉ង់ទាំងមូល
១៩១៤ លោកហ៊ីត្លែ ធ្វើជាកងទ័ពស្ម័គ្រចិត្ត ដើម្បីបម្រើទព័ នៅកំឡុងពេលនៃសង្គ្រាមលោកលើកទី ១កក្កដា ១៩១៩ ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់
ប្រវត្តិនយោបាយ
កញ្ញា ១៩១៩ បានចូលរួមជាសមាជិកបក្ស ហ្វាស៊ីស ណាស៊ី និងបានក្លាយជាសមាជិកបក្សទី ៥៥៥។
មីនា ១៩២០ ត្រូវគេបណ្តេញចេញពីកងទ័ព ហើយចាប់ផ្តើមធ្វើការពេញម៉ោងនៅបក្ស ហ្វាស៊ីស ណាស៊ី (ពលករអាឡឺម៉ង់)
កុម្ភៈ ១៩២១ លោកហ៊ីត្លែ បានធ្វើសុន្ទរកថា នៅមុខមនុស្សជាង ៦ ០០០ នាក់ ដើម្បីផ្សព្វផ្សាយកិច្ចប្រជុំ និងបានទាក់ទាញពីអ្នកគាំទ្របក្សនៅជុំវិញទីក្រុង Munich។
មិថុនា ១៩២១ បានធ្វើដំណើរនៅលើការរៃអង្គាសប្រាក់នៅទីក្រុងប៊ែឡាំង ធ្វើឲ្យមានការបះបោរមួយបានផ្ទុះឡើងនៅក្នុងគណបក្ស ហ្វាស៊ីស ណាស៊ី នៅក្នុងទីក្រុង Munich។
២៩ កក្កដា ១៩២១ បានក្លាយជាប្រធានបក្សបក្ស ហ្វាស៊ីស ណាស៊ី ជំនួសលោក Drexler ដែលជាប្រធានបក្សវិញ។
១៩២៣ បានចុះឈ្មោះ ដើម្បីជួយសង្គ្រាមលោកលើកទី ១ ជាមួយឧត្តមសេនីយ៍ Erich Ludendorff ដើម្បីធ្វើរដ្ឋប្រហាររើរបម្រះនៅទីក្រុង Munich។
វិច្ឆិកា ១៩២៣ គាត់បានប្រកាសថា មានរដ្ឋាភិបាលថ្មីជាមួយលោកឧត្តមសេនីយ៍ Erich Ludendorff ជាសាធារណៈ ដោយបង្ខំឲ្យមេបូលីសលោក Hans Ritter von Seisser ស្នងការរដ្ឋលោក Kahr និង ឧត្តមសេនីលោក Lossow គាំទ្រខ្លួន។
កងកម្លាំងរបស់ហ៊ីត្លែ ដំបូងទទួលជោគជ័យក្នុងការកាន់កាប់ទីស្នាក់ការកណ្តាលនៃស្ថានីយ៍ប៉ូលីស ពេលនោះទាំងកងទ័ព និងប៉ូលីស បានចូលរួមជាមួយកងកម្លាំងរបស់ហ៊ីត្លែ។
កងទ័ពរបស់ហ៊ីត្លែ ដើរជាក្បួនទៅកាន់ក្រសួងកិច្ចការយោធាបាវ៉ារៀ ដើម្បីផ្តួលរំលំរដ្ឋាភិបាល តែត្រូវបានប៉ូលីសបំបែក ដែលមានសមាជិកបក្ស ០៦ នាក់ និងប៉ូលីស ត្រូវបានបាញ់សម្លាប់ ទៅលើរដ្ឋប្រហារនោះ។
វិច្ឆិកា ១៩២៣ ត្រូវចាប់ខ្លួន ដោយចោទថាក្បត់ជាតិ និងនៅខែកុម្ភៈ ១៩២៤ លោក Alfred Rosenberg ត្រូវជ្រើសជាមេបក្សហ្វាស៊ីស ណាស៊ី ជាបណ្តោះអាសន្ន ហើយនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ១៩២៤ លោកត្រូវបានគេកាត់ទោសឲ្យជាប់គុក ៥ ឆ្នាំ តែនៅខែ ធ្នូ ឆ្នាំ ១៩២៤ គាត់ត្រូវបានដោះលែងពីគុកវិញ។
មេសា ១៩២៥ គាត់ត្រូវបានប្រកាសជាពលរដ្ឋអូទ្រីស និងនៅខែកុម្ភៈ ឆ្នាំ ១៩៣២ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានតែងតាំងហ៊ីត្លែ ជារដ្ឋបាលគណះប្រតិភូ ក្នុងទីក្រុង Berlin ហើយគាត់បានក្លាយជាពលរដ្ឋអាឡឺម៉ង់វិញ។១៩៣២ គាត់បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាឡឺម៉ង់ ហើយនៅឆ្នាំ ១៩៣៣ គាត់បានតែងតាំងជាអធីការបតីអាឡឺម៉ង់១៩៣៤ ក្រោយពីប្រធានាធិបតី Hindenburg ស្លាប់ទៅ គណៈរដ្ឋមន្រ្តីបានអនុមត្តច្បាប់សម្រាប់ប្រធានាធិបតីក្នុងការិយាល័យ ដោយរួមបញ្ចូលអំណាចទាំងអស់ជាមួយនឹងអធិការបតី ហើយហ៊ីលត្លែ ក្លាយជាមេដឹកនំាំប្រទេស និងមេបញ្ជាការជាន់ខ្ពស់។
ចាប់ពីឆ្នាំ ១៩៣៣ រហូតដល់ចាប់ផ្តើមសង្គ្រាមឆ្នាំ ១៩៣៩ ហ៊ីលត្លែបានបង្កើតច្បាប់រាប់រយ ដើម្បីរិតបន្តឹង និងដកហូតពូជសាសន៍ជ្វីហ្វចេញពីសង្គម ក្នុងរបបរបស់លោក។៧ មេសា ១៩៣៣ លោកបានអនុមត្តពហិការថ្នាក់ជាតិមួយដោយមិនឲ្យធ្វើជំនួញចំពោះជនជាតិជ្វីហ្វ។
១៩៣៣ ដល់ ១៩៤៥ លោកបានធ្វើបាបទៅលើមនុស្សដែលស្រលាញ់ភេទដូចគ្នា ដោយបានចាប់ខ្លួនចំនួន ១០ ម៉ឺននាក់ និងមួយចំនួនទៀតបានចាប់ដាក់គុក និងបញ្ជូនទៅជុំរំដោយបានបង្ខំឱ្យពាក់សញ្ញាត្រីកោណផ្កាឈូក ដើម្បីកំណត់អត្តសញ្ញាណស្រឡាញ់ ភេទដូចគ្នា ដែលពួកណាហ្ស៊ីបានចាត់ទុកជាបទល្មើសនិងមនុស្សមានជំងឺ។
ការបង្កើតសង្គ្រាមលោកលើកទី ២
១៩៣៨ លោកបានចុះហត្ថលេខា ស្តីពីកិច្ចព្រមព្រៀងនៅទីក្រុង Munich ជាមួយមេដឹកនាំអ៊ឺរ៉ុបផ្សេងទៀត។០១ កញ្ញា ១៩៣៩ ប្រទេសអាឡឺម៉ង់បានឈ្លានពានប្រទេសប៉ូឡូញ បន្ទាប់ពីបានពីរថ្ងៃក្រោយឈ្លានពាន ប្រទេសបារាំង និងចក្រភពអង់គ្លេស បានប្រកាស សង្គ្រាមជាមួយអាឡឺម៉ង់។១៩៤០ អាឡឺម៉ង់ បានឈ្លានពានន័រវេស, ដាណឺម៉ាក, បារាំង, លុចសាំប៊ើក, ហូឡង់ និងបែលហ្សិក។
កក្កដា ១៩៤០ អាឡឺម់ង់ បានវាយឆ្មក់ទំលាក់គ្រាប់បែកនៅចក្រភពអង់គ្លេស ដើម្បីឈ្លានពាន។២២ មិថុនា ១៩៤១ ហ៊ីត្លែ បានរំលោភកិច្ចសន្យា ស្តីពីការមិនឈ្លានពានកតិកាសញ្ញា ជាមួយលោក ស្តាលីន ដោយបញ្ជូនទាហានជាច្រើន ទៅឈ្លានពានសូវៀត។ ហ៊ីត្លែបានផ្អាកជាបណ្តោះអាសន្ន នៅពេលកម្លាំងលុកលុយរឹបអូសតំបន់ធំៗនៃប្រទេសរុស្ស៊ី និងការឈ្លានពាននេះបង្វែរកងកម្លាំងដើម្បីឡោមព័ទ្ធទីក្រុង Leningrad និង Kiev ។ ការផ្អាកនេះបានអនុញ្ញាតឱ្យ កងទ័ពក្រហមសូវៀតមានការរៀបចំ និងវាយបកវិញ មុនពេលអាល្លឺម៉ង់ឈ្លានពាននៅខាងក្រៅទីក្រុងម៉ូស្គូនៅខែ ធ្នូ ឆ្នាំ ១៩៤១។ចុងឆ្នាំ ១៩៤២ ទព័ហ៊ីត្លែ បរាជ័យក្នុងការឆក់យកព្រែកជីកស៊ុយអេ នាំឱ្យមានការបាត់បង់នៃ
ការត្រួតពិនិត្យរបស់អាល្លឺម៉ង់លើទ្វីបអាហ្រ្វិកខាងជើង។
១៩៤២-១៩៤៣ កងទ័ពអាឡឺម៉ង់ រងការបរាជ័យនៅសមរភូមិនៃទីក្រុង Stalingrad (សូវៀត)។ដើមឆ្នាំ ១៩៤៥ សូវៀតនេះបានវាយកងទ័ពអាឡឺម៉ង់ត្រឡប់ចូលទៅក្នុងអឺរ៉ុបខាងលិច និងសម្ព័ន្ធមិត្តត្រូវបានទៅមុខចូលក្នុងអាឡឺម៉ង់ពីភាគខាងលិច។
ការចុះចាញ់សង្គ្រាមលោកលើកទី២
២៧ ឧសភា ១៩៤៥ អាល្លឺម៉ង់បានចុះចាញ់ដោយគ្មានលក្ខខណ្ឌទៅនឹងពួកសម្ព័ន្ធមិត្ត
ការរៀបការ
នៅពាក់កណ្តាលយប់, ២៩ មេសា ១៩៤៥ ហ៊ីត្លែ បានរៀបការជាមួយមិត្តស្រីរបស់លោកឈ្មោះ Eva Braun ជាអ្នកថតរូបនៅក្នុងលេណដ្ឋានតូចមួយ៕
No comments